adverise with khmeread 93e3494f 2ba9 4935 b5e8 c030726e1e4b

ទៅ​ឆក់​សម្លាប់សត្វ​កណ្តុរ ឆក់​ស្លាប់​ខ្លួនឯង​

    កណ្តាល ៖ បុរស​ម្នាក់​ទៅ​ឆក់​សម្លាប់សត្វ​កណ្ដុរ​បែរជា​ឆក់​ខ្លួនឯង​ស្លាប់​កាលពី​យប់​ថ្ងៃទី​២១ ​ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​០៥​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ភូមិ​ខ្នារ​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ ឡេ យ៉ាំ​ង​យ៉ាង ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជនជាតិវៀតណាម​មុខរបរ កសិករ មាន​ទីលំនៅៗ​ភូមិ​ឃុំ កើតហេតុ​(​ស្លាប់​)។ ​វត្ថុតាង​រួមមាន​៖១-​អាគុយ ១ និង​២-​ខ្សែលួស​ប្រវែង​២០០​ម៉ែត្រ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២១​ ឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​ល្ងាច ជនរងគ្រោះ​បាន​រាយ​ខ្សែលួស​ដាក់​ឆក់​កណ្ដុរ នៅ​លើដី​ចម្ការពោត​ខាងក្រោយ​ផ្ទះ​របស់ខ្លួន រួច​ក៏មក​ដេក​នៅផ្ទះ​វិញ។ លុះ​វេលាយប់​ជ្រៅ ជនរងគ្រោះ​បានចេញ​ទៅ​មើល​ខ្សែ​ឆក់​កណ្ដុរ​វិញ រហូតដល់​វេលា​ម៉ោង​១២ ​និង​០៥​នាទី​ឆ្លង​ចូល​ថ្ងៃទី​២២​ ​ឧសភា​ ឆ្នាំ​២០១៦ ឪពុកក្មេក​ជន​​រងគ្រោះ ឈ្មោះ ប្រាក់ ហា បាន​ភ្ញាក់ពីដេក​មើលទៅ​ដីចម្ការ​ពោត ក៏​ឃើញ​អំពូល​ភ្លើង​អាគុយ​កន្លែង​ចាប់​ខ្សែលួស​ឆក់​កណ្ដុរ​មាន​សភាព​ភ្លឺ​ក្រហម​ខ្លាំង ក៏​សួរ​ទៅ​កូនស្រី​ឈ្មោះ​ ហា វ៉ាន់ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ថា​"​ប្ដី​ឯង​មាន​ទៅ​មើល​ខ្សែ​ឆក់​ដែរ​ឬ​អត់? "​។​

    ពេលនោះ​ឈ្មោះ ​ហា វ៉ាន់​ឆ្លើយថា "​ទៅ​មើល​បាត់​ហើយ"​។ ពេលឮដូចនេះ ឈ្មោះ​ប្រាក់ ហា ក៏​ដើរទៅ​ដោះ​ខ្សែលួស​ចេញពី​ក្បាល​អាគុយ​រួច​ក៏​មើល​តាម​ខ្សែលួស​ដល់​ចុង​ដីចម្កា​រក៏ឃើញ​ជនរងគ្រោះ ដួល​ផ្កាប់មុខ​ស្លាប់​លើ​ខ្សែលួស​ និង​មាន​ស្នាម​ឆក់​ខ្លោច​លើ​ភ្លៅ​ និង​កំភួនជើង​ក្រុមគ្រួសារ​បាន​យក​សាកសព និង​អាគុយយកមក​ផ្ទះ។ ឯ​ដុំ​អាំង​វ៉ិច​ទ័​រ​ត្រូវ ឪពុកក្មេក​ជនរងគ្រោះ​បោះ​ចូលក្នុង​ទឹកស្ទឹងខ្នារ​តាំងយូបាត់​រក​ពុំ​ឃើញ។​

    ទទួលបាន​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បង្កើត​គណៈកម្មការ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ និង​ផ្នែក​ជំនាញ ដើ​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ គឺ​ពិតជា​ឆក់​ចរន្ត​ភ្លើ​ង​អាគុយ​បណ្តាល​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន។​

    សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់