adverise with khmeread 1

Barcelona រកលុយ ១៥៥ លាន​ក្នុង​មួយឆ្នាំ​ធូរៗ បន្ទាប់ពី Nike ត​កុងត្រា​ដល់​ឆ្នាំ ២០២៦

​    ​ក្រុម Barcelona បាន​យល់ព្រម​បន្ត​កុងត្រា​លើ​ការឧបត្ថម្ភ​សម្លៀកបំពាក់​ជាមួយ​ក្រុមហ៊ុន​យក្ស Nike ដែល​បណ្តេញ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​បាន​រាយ​ការ​ថា ជាការ​រៀបចំ​រកប្រាក់​ចំណូល​ច្រើនជាងគេ​ក្នុង​ពិភពលោក​។​

​    ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​ដោយនិយាយ​ថា ព័ត៌មាន​លម្អិត​អំពី​កុងត្រា​នេះ​នឹងត្រូវ​បានបញ្ជាក់​នៅ​មហាសន្និបាត​របស់​ពួកគេ​នាពេលខាងមុខ​។​

​    ​កាសែត​ប្រចាំ​ទីក្រុង​បា​សេ​ឡូ​ណា Diario Sport និង Mundo Deportivo បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​នេះ​អាចមាន​តម្លៃ ១៥៥ លាន​យ៉ូ​រ៉ូ​ក្នុង​មួយ​រដូវ​កាលដែល​នឹងមាន​សុពលភាព​ដល់​ឆ្នាំ ២០២៦​។​

​    ​Barcelona បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា FC Barcelona និង NIKE បាន​បន្ត​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​បច្ចុប្បន្ន​របស់​ពួកគេ​ដែល​នឹង​ផុត​កុងត្រា​នៅ​ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៨​។ ការឯកភាព​បន្ត​កុងត្រា​រយៈពេល​វែង​នេះ គឺជា​ប្រវត្តិសាស្ត្រ​ក្នុង​ពិភព​បាល់ទាត់​និង​ជាការ​កសាង​ភាពជា​ដៃគូ​ដ៏​ជោគជ័យ​ត្រចះត្រចង់​។​

​    ​ប្រធាន​ក្លឹប លោក Josep Maria Bartomeu បាន​បន្ថែមថា "​យើង​ពិតជា​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​ថ្មី​ហើយ​យើង​មាន​ជំនឿ​ចិត្ត​ថា យើង​នឹង​អាច​អបអរ​ទំនាក់ទំនង​កីឡា​ដ៏​ជោគជ័យ​ជាមួយគ្នា​ទៀត​"​។​

​    ​* ក្រុម​ដែលមាន​កិច្ចព្រមព្រៀង​សម្លៀកបំពាក់​ថ្លៃ​ជាងគេ​នាពេល​ប​ច្ច​ប្បន្ន​ក្នុង​មួយ​រដូវ​កាល​៖ Barcelona - Nike (១៥៥ លាន​យ៉ូ​រ៉ូ​), Manchester United - Adidas (៩៧ លាន​យ៉ូ​រ៉ូ​), Chelsea - Nike (៧៧ លាន​យ៉ូ​រ៉ូ​), Bayern Munich - Adidas (៥៩ លាន​យ៉ូ​រ៉ូ​), Real Madrid - Adidas (៣៩ លាន​យ៉ូ​រ៉ូ​), Arsenal - Puma (៣៩ លាន​យ៉ូ​រ៉ូ​)៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់