adverise with khmeread 1

ជាង ៩៤​លាន​ដុល្លារ​? Romelu Lukaku និយាយថា​គាត់​ដឹង​ច្បាស់​ពី​ក្លឹប​ដែល​គាត់​នឹង​ទៅ ខណៈ Chelsea មានបំណង​ចង់បាន​គាត់​មកវិញ​

    ​Romelu Lukaku និយាយថា​គាត់​បានសម្រេច​ចិត្ត​រួចរាល់​ហើយ​សម្រាប់​ក្លឹប​ដែល​គាត់​នឹង​ពេញចិត្ត​ចូល​រូ​មនា​រដូវក្តៅ​ខាងមុខនេះ ជាមួយនឹង​ដំណឹង​លេចឡើង​មក​ថា Chelsea កំពុងមាន​បំណង​ចង់​ចុះហត្ថលេខា​ទទួល​គាត់​មកកាន់​ទឹកដី​របស់ខ្លួន​វិញ បន្ទាប់ពី​បាន​ផ្ទេរ​កីឡាករ​រូបនេះ​ទៅកាន់​ទឹកដី Goodison Park ក្នុងតម្លៃ ២៨​លាន​ផោន (៤០.៦២៥.២០០​ដុល្លារ​)​។​

​    ​Everton នៅតែ​យល់ព្រម​ក្នុងការ​ដោះដូរ​ខ្សែប្រយុទ្ធ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បានបញ្ជាក់​ថា​គាត់​ចង់​ចាកចេញ និង​លេង​ឱ្យ​ក្រុម​ដែលមាន​ការប្រកួតប្រជែង​ពានរង្វាន់​តំបន់​អ៊ឺរ៉ុប​ឱ្យ​ទៀងទាត់​។ ពួកគេ​នឹង​កំណត់​តម្លៃ ៦៥​លាន​ផោន (៩៤.៣០៨.៥០០​ដុល្លារ​) សម្រាប់​ក្លឹប​ណា​ដែល​ចង់បាន​រូបគាត់​។​

​    ​Chelsea ក៏បាន​បញ្ចូល​កីឡា​រវ័យ ២៣​ឆ្នាំ​រូបនេះ​ទៅក្នុង​បញ្ជី​សម្រាំង​របស់​ពួកគេ​ផងដែរ ទោះបីជា​ក្រុម Manchester United, Paris Saint-Germain, Juventus និង Bayern Munich កំពុង​នឹង​បាននាំគ្នា​ចរចា​ជាមួយនឹង​ភ្នាក់ងារ​របស់គាត់​គឺ​លោក Mino Raiola៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់