adverise with khmeread 90ab4a12 654f 43a0 88a6 304f546bf2ce

តាម​វាយ​របួស​២​នាក់​សួរនាំ​អត់​ដឹង​មូលហេតុ​

    ភ្នំពេញ ៖ បុរស​២​នាក់​បើក​ម៉ូតូ​១​គ្រឿង​ចេញពី​ហាង​ផឹកស៊ី​មួយកន្លែង​ម្តុំ​ផ្លូវ​ចាក់សំរាម តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​យានដ្ឋាន​មានជ័យ មាន​ស្ទាវ​១​ក្រុម​មាន​គ្នា​ប្រាំមួយ​ទៅ​ប្រាំពី​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​មកពី​ក្រោយ ឈប់​ស្ទាក់​វាយ​បណ្ដាល​រងរបួស​ធ្ងន់​១​នាក់​និង​ស្រាល​១​នាក់។​

    អំពើ​វាយ​គ្នា​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ​ខែឧសភា​ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ 

    តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូងរូបគាត់​បានចេញ​ពី​ហាង​ផឹកស៊ី​មួយកន្លែង​នៅ​ម្ដុំ​ផ្លូវ​ចាក់សំរាម​ចាស់​បាន​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1K-9451 បើក​ពី​លិចទៅ​កើតមាន​គ្នា​២​នាក់​។​

    ខណ​: មកដល់​ចំណុច​កើត​ខាងលើ ក៏​លេច​ស្ទាវ​១​ក្រុម​មាន​បី​ម៉ូតូ​មិន​ចាំ​ម៉ា​កមាន​គ្នា​ប្រាំមួយ​ប្រាំពីរ​នាក់ ជិះ​មកពី​ក្រោយមក​ស្ទាក់​ពីមុខ​ដក​ខ្សែក្រវ៉ាត់​និង​ជើងម៉ា​ដេញ​វាយ​ធ្វើឱ្យ​រូបគាត់​ផ្តួល​ម៉ូតូ​ចោល​រត់​ចូលក្នុង​យានដ្ឋាន​មានជ័យ នៅតែ​ក្រុមស្ទាវ​ដេញ​វាយ​ចូលដល់​ខាងក្នុង​ទៀត បាន​ជាប​រូបគាត់​ម្នាក់​បែកក្បាល​ហូរឈាម​ជោគ​ពេញ​ខ្លួន និង​ម្នាក់ទៀត​បែកក្បាល​របួសស្រាល។​

    ក្រោយពី​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​រងរបួស​ហើយ​បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​បាន​សួរនាំ​ជនរងគ្រោះ ហើយ​បាន​នាំ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​នោះ និង​ម្នាក់ទៀត​ឱ្យទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់