12b7d149 f864 4945 a125 6fe34816c6d5

កុងតឺន័រ២គ្រឿងបង្កគ្រោះថ្នាក់នៅលើផ្លូវជាតិលេខ៤

    ព្រះសីហនុ ​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយកុងតឺន័រ២គ្រឿងនៅ​ម៉ោង​ប្រមាណ១០ ​និង​១០​នាទី​យប់ ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣១-១៣២ ក្នុងភូមិ​ស​មេ្តច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​  ពាំងផ្លូវស្ទើរពេញមួយយប់​ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ​។

    ប៉ូលិសនិយាយថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើយ​ដោយ​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ 3A-0548 របស់​ក្រុមហ៊ុនដឹកជញ្ជូន ខេ​ខេ​អ៊េ​ឆ (KKH) ដែល​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ខន ណា​ឃី​ន ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ មាន
​ទីលំនៅ ភូមិ ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

    លុះដល់ ភូមិ​សម្តេច​តា រថយន្ត បើក​ឡើង​ទួល​ពុំ​រួច​ក៏​រេចង្កូត រួច​ខូច​កាត់​ទទឹង​នៅលើ​ទ្រូងផ្លូវ​ជាតិ​តែម្តង​។​ ភ្លាមៗ​នោះ​មានរថយន្ត​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន ខេ​ស៊ី​ធី KCT ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1276 ដែល​ធ្វើដំណើ​រប​ព្ច្រា​ស់​ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ យួន បូរិទ្ធ ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រោក​វែង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ឃើញ​រថយន្ត​កុងតឺន័រ នៅ​ទទឹង​លើ​ទ្រូងផ្លូវ​ចុះ​ទួល​ចំណោទ​នៅ​ពីមុខ ក៏​បាន​បើក​គេច ក្រឡាប់​ទៅ​ផែ្ន​ក​ស្តាំ​ដៃ​ផ្លូវ​តែម្តង។

    ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឲ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ឫ​អ្នក​ដទៃ​ប្រើប្រាស់​លើ​ផ្លូវជាតិ​ឡើយ។ ប៉ុន្តែកុងតឺន័រទាំង២គ្រឿងបានពាំងផ្លូវជាតិ​ ស្ទើរពេញមួយយប់​៕

មតិយោបល់