adverise with khmeread 4 strategies

យុទ្ធសាស្ត្រ ៤​ ដើម្បីធ្វើឲ្យរីកចម្រើនកាន់តែខ្លាំងក្នុងការហាត់ប្រាណ

វាតែងតែមានឧបសគ្គមួយចំនួនមុនពេលមានរាងកាយមាំមួន។ មិនមែនគ្រប់អ្វីៗសុទ្ធតែដំណើរការតាមការគ្រោងទុកនោះទេ ហើយវាជារឿងសាមញ្ញមួយទៅហើយដែលមានអារម្មណ៍ថា អ្នកមិនបានធ្វើឲ្យមានភាពរីកចម្រើនអ្វីបន្តិចសោះក្នុងការហាត់ប្រាណ ដែលសង្ឃឹមចង់បាន។ ប៉ុន្តែកុំចុះចាញ់ឲ្យសោះ! យើងបានរៀបរៀងបញ្ជីយុទ្ធសាស្ត្រខ្លីៗ ដែលអ្នកអាចយកទៅអនុវត្តឥឡូវនេះដើម្បីធ្វើឲ្យអ្នកងាកមករកការហាត់ប្រាណឡើងវិញ។  

មិនថាអ្នកគឺជាអ្នកលើកសាច់ដុំមានបទពិសោធន៍ខ្ពស់ ឬក៏ជាអ្នកថ្មីថ្មោងនោះទេ គន្លឹះខាងក្រោមនេះនឹងជួយអ្នកឲ្យវិលត្រឡប់មករកការហាត់ប្រាណវិញ និងធ្វើឲ្យមានភាពរីកចម្រើនក្នុងការហាត់ប្រាណថែមទៀត។ 

១- លៃលកពេលវេលា

មិននិយាយលេងសើចទេ ការលៃលកពេលវេលាទៅហាត់ប្រាណគឺជារឿងលំបាកខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សដែលចេះតែមានអារម្មណ៍ធុញទ្រាន់នឹងការហាត់ប្រាណ។ 

ប្រសិនបើអ្នកជួបការលំបាកក្នុងការធ្វើឲ្យមានភាពរីកចម្រើនក្នុងការហាត់ប្រាណ សូមសាកល្បងរៀបចំកាលវិភាគសម្រាប់ហាត់ប្រាណនៅពេលព្រឹក។ តាមវិធីនេះ អ្នកនឹងមានឱកាសតិចតួចបំផុតក្នុងការងាកទៅធ្វើអ្វីផ្សេង ឬជួបរឿងរកាំចិត្តជាច្រើនទៀត ដែលបណ្តាលឲ្យអ្នកទៅហាត់ប្រាណយឺត ឬកាន់តែអាក្រក់ទៅទៀតគឺលុបចោលការហាត់ប្រាណនោះចេញពីបញ្ជីកិច្ចការត្រូវធ្វើតែម្តង។ 

តើមិនបានកំណត់ម៉ោង ៦ព្រឹកហាត់ប្រាណទេមែនទេ? គ្មានបញ្ហានោះឡើយ។ ត្រូវកំណត់កាលវិភាគសម្រាប់ការហាត់ប្រាណរបស់អ្នកឲ្យខាងតែបាន ទោះបីវាគ្រាន់តែជាការដើរមួយសន្ទុះ អំឡុងម៉ោងបាយថ្ងៃត្រង់ក៏ដោយ។ តាមវិធីនេះ អ្នកនឹងនៅតែមានពេលទំនេរនៅពេលល្ងាចដើម្បីធ្វើអ្វីផ្សេងទៀតរបស់អ្នក។

២- រកមើលមិត្តភក្តិម្នាក់
មូលហេតុដែលអ្នកត្រូវរកមិត្តភក្តិចូលចិត្តហេតុប្រាណគឺពួកគេប្រហែលអាចហាត់ប្រាណខ្លាំងជាងអ្នកទៅទៀត និងមានរាងកាយមាំទាំខ្លាំងជាងថែមទៀត។ ពួកគេនឹងអាចជួយណែនាំអ្នក ផ្តល់ដំបូន្មានដ៏មានតម្លៃដល់អ្នក និងប្រាប់ពីវិធីសម្រេចគោលដៅដល់អ្នក។  

៣- ធ្វើវាឲ្យសាមញ្ញៗ
ការហាត់ប្រាណតាមវិធីសាមញ្ញៗនឹងជួយឲ្យអ្នកមានទឹកចិត្តខំប្រឹងហាត់ ទោះវាមានលក្ខណៈធុញទ្រាន់បែបណាក៏ដោយ។ តែផ្ទុយទៅវិញ ប្រសិនបើអ្នកចង់បានលទ្ធផលឆាប់ ហើយអនុវត្តរបៀបហាត់ប្រាណចម្រុះ ហើយពិបាកៗ នោះអ្នកច្បាស់ជាលែងចង់ហាត់ប្រាណជាមិនខាន នៅពេលមិនអាចធ្វើបានដូចគេ។ 

៤- សុំជំនួយ
នេះគឺជារឿងល្អបំផុតដែលអ្នកអាចធ្វើបាន។ ប្រសិនបើអ្នកទាល់គំនិតហើយនោះ អ្នកមានតែត្រូវជួលគ្រូហាត់ប្រាណមកជួយអ្នកដល់ផ្ទះតែប៉ុណ្ណោះ។ ធ្វើបែបនេះ ការហាត់ប្រាណរបស់អ្នកនឹងរីកចម្រើនទៅមុខជាលំដាប់ និងមានប្រសិទ្ធភាពជាងវិធីខាងលើទៅទៀត តែទាស់ត្រង់ថាវិធីនេះត្រូវចំណាយលុយជួយគ្រូប៉ុណ្ណោះ៕

adverise with khmeread

មតិយោបល់