adverise with khmeread Arsenal 1

កីឡាករ Arsenal នឹង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​សាងសង់​ទីលាន​បាល់ទាត់​ដល់​កុមារ​ជនភៀសខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់​

សមាជិក​កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ​បាន​ព្រមព្រៀងគ្នា​ធ្វើការ​បរិច្ចាគ​ប្រាក់​ដែល​បានមកពី​ការប្រកួត​ជាមួយ​ក្រុម Manchester City ទៅអោយ​មូលនិធិ​ក្លឹប Arsenal​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​អង្គការ​កុមា​រលើ​ពិភពលោក ប្រាក់​ទាំងនោះ​ត្រូវបាន​ចំណាយ​ទៅលើ​ការសាងសង់​ទីលាន​បាល់ទាត់​សម្រាប់​កុមារ​ចំនួន​ពីរ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។
​ហើយ​ថវិកា​មួយចំនួន​នឹងត្រូវ​យកទៅ​ប្រើ​ដើម្បី​ជួយ​មនុស្ស​ជុំវិញ​ពិភពលោក​ក្នុង​គម្រោង​ពិសេសៗ​ជាច្រើន​នៅមុន​បុណ្យ​ណូអែល​។

​កីឡាករ Gabriel Paulista បាន​បញ្ចេញមតិ​ថា គាត់​សប្បាយចិត្ត​ពេល​មិត្ត​រួម​ក្រុម​ទាំងអស់​បាន​ជួយ​បរិច្ចាគ​ថវិកា​ទាំងនោះ​តាម​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​។ រូបគេ​បាន​និយាយ​បន្តទៀតថា "​រីករាយ​ខ្លាំង​មែនទែន ពីព្រោះ​ក្នុងនាម​ជា​កីឡាករ​ម្នាក់ ការងារ​មនុស្សធម៌​គឺជា​កិច្ចការ​របស់​ពួកយើង​។ សម្រាប់​ខ្ញុំ​ការបរិច្ចាគ​ប្រាក់ ១.០០០ ផោន ឬក៏​មួយ​លាន​ផោន ដើម្បី​ជួយ​ពួកគេ ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ទង្វើ​បែប​នោះ​ណាស់​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ

មតិយោបល់