35deca6e 1c84 4ebf bc3c ab4440eb508d

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រួមភេទ​ជាមួយ​អ​នី​តិ​ជន​

    កណ្តាល ៖ ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​រលំ ស្រុក​ស្អាង​បានធ្វើការ​ស្រាវជ្រាវ​អនុវត្ត​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២២​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ និង​១០​នាទី ចំណុច​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​ឃាត់​បុរស​ម្នាក់។​

    កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ឈ្មោះ ភី ស៊ី​ណា ​ហៅ វង់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ​ស្រុកស្អាង ខេត្តកណ្ដាល ​តាម​ដីកា​តុលាការ​ពីបទ រួមភេទ​ជាមួយ អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​កើតហេតុ​ថ្ងៃទី ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះសំណាក់​ក្រោយ​វត្ត​ព្រែក​សំរោង ក្រុង​តាខ្មៅ​។​

    ប៉ូលិស​បន្តថា  ការចាប់ខ្លួន​គឺ​យោងតាម​ដីកា​លេខ​ ៖ ៧១៤ ដ​ចខ​ចុះ​ថ្ងៃទី​១៦.០៩.២០១៥ របស់លោក គឹម ម៉េង ចៅក្រម​សើ​ុ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

អ្នកនឹងចូលចិត្ត

មតិយោបល់