adverise with khmeread 14bb0c4a 49ca 4720 918a 719d2f97267e

ឃាត់​ជនសង្ស័យ​លួច​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា​បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់​ក្នង​ករណី លួច ទូរស័ព្ទដៃ កើតឡើង​នៅ​ចំណុច ផ្ទះ​លេខ១៨​អឺ​០ ផ្លូវ២១៥ ភូមិ១០ សង្កាត់មិត្ត​ភាព ខណ្ឌ៧មករា កាលពី​វេលា​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃទី​២២​ឧសភា​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ ជា វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ១១ ផ្លូវលំ ភូមិបឹង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់។ វត្ថុតាង​ដកហូត ទូរស័ព្ទដៃ​ម៉ាកសាំ​សុង​កាឡាក់ស៊ី S6 ០១ គ្រឿង។​

    បច្ចុប្បន្ន ទូរ​សព្ទ័​ប្រគល់ជូន​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​កំពុង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់