adverise with khmeread E3e4fbb3 7238 42fc 8176 65208409c103

លួច​គោយន្ត​កន្ត្រៃ​តាំងពី​ដើមឆ្នាំ​ទើបនឹង​ចាប់ខ្លួនបាន​

    ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បរិ​វ៉ា​ត់​ចាប់ខ្លួន​នៅវេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​២២ ​ឧសភា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​គោយន្ត​កន្ត្រៃ​តាំងពី​ដើមឆ្នាំ​មកម្ល៉េះ។​

    ប៉ូលិស ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និយាយថា  ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លួន ជន សង្ស័យ​១​នាក់​ឈ្មោះ មួន ប៊ុន​នឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​នៅ​ចំណុច ភូមិ​កោះ​កី ឃុ​កោះ​ស្មែង តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​ស្តី​ពីបទ​លួច គ្រឿងចក្រ​គោយន្ត​កន្ត្រៃ កាលពី​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០១៦​មកម្ល៉េះ  នៅ ភូមិ​ស្រែគរ ឃុំ​ស្រែគរ  ស្រុក​សេសា​ន។ ​សម្ភាៈ​ដកហូត​បាន គ្រឿងចក្រ​គោយន្ត​កន្ត្រៃ​១​គ្រឿង។​

    ក្នុងករណី​ខាងលើនេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់