adverise with khmeread 1

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មួយ​ដែល​និយាយ​ទូរស័ព្ទ​មួយថ្ងៃ ៦ ម៉ោង​បាន​ស្លាប់​ហើយ ព្រោះតែ​វិទ្យុសកម្ម​បង្ក​មហារីក​ខួរក្បាល​

​    ​អ្នកជំនួញ​ម្នាក់ ដែល​អះអាងថា​ប្រើប្រាស់​ទូរស័ព្ទ​រយៈពេល ៦ ម៉ោង​ក្នុង​មួយថ្ងៃ​ធ្វើឱ្យ​គាត់​កើត​ជំងឺមហារីក​នោះ ឥឡូវ​បាន​ស្លាប់​ហើយ​នៅ​អាយុ ៤៤ ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស​។ 

​    ​លោក Ian Phillips បាន​ចំណាយពេល​ខែ​ចុងក្រោយ​របស់គាត់​ដើម្បី​ក្រើនរំលឹក​អំពី​ហានិភ័យ​នៃ​ការប៉ះពាល់​ជាតិ​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​រយៈពេល​យូរ​។ 

​    ​ក្រោយពី​បាន​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​អាកា​រៈ​ឈឺក្បាល​ខ្លាំង គាត់​ក៏​ទទួលបាន​ដំណឹង​រន្ធត់ចិត្ត​ឥតឧបមា​មក​ថា​គាត់​មាន​ដុំ​សាច់​ប៉ុន​ក្រូចឆ្មា​មួយ​ដុំ​នៅក្នុង​ខួរក្បាល និង​មាន​ពេល​រស់​តែ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ 

​     លោក Phillips បាន​និយាយថា ជំងឺមហារីក​នេះ​បង្កឡើង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​រយៈ​ពេល​យូរ ព្រោះ​ក្នុងនាម​ជា​អ្នកចាត់ការ​ផ្នែក​ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន​ធំ​មួយ​គាត់​ត្រូវ​ចំណាយពេល​ច្រើនជាង ១០០ ម៉ោង​ក្នុង​មួយខែ​ដើម្បី​តេ​ទូរស័ព្ទ​។ 

​    ​ថ្លែង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៥ គាត់​បាន​និយាយថា "​ត្រចៀក​ខ្ញុំ​ឡើង​ក្រហម នៅពេល​ចេញពី​ធ្វើការ​ម្តងៗ​។ ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​ថា​វា​បាន​ប៉ះពាល់​អ្វីខ្លះ​ចំពោះ​ខួរក្បាល​របស់ខ្ញុំ​ទេ​"​។ 

​    ​ក្រៅពី​ទទួល​ការព្យាបាល​តាមរយៈ​វិធីសាស្ត្រ​គីមី និង​ការព្យាបាល​តាម​វិធីសាស្ត្រ​វិទ្យុសកម្ម​ដើម្បី​ព្យាបាល​ជំងឺមហារីក​ខួរក្បាល គាត់​ក៏បាន​ផឹកថ្នាំ​ផ្សេង ប្តូរ​របប​អាហារ និង​ហាត់ប្រាណ​ទៀងទាត់​ផងដែរ​។ 

​    ​ក្នុង​ប៉ុន្មាន​ខែ​មុន​គាត់​ស្លាប់ គាត់​ក៏បាន​បើក​យុទ្ធនាការ​មួយ​ដើម្បី​ក្រើនរំលឹក​អំពី​ហានិភ័យ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ ដែល​លោក​និយាយថា​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​។ 

​    ​លោក Phillips អតីត​អ្នកលេង​កីឡា​រ៉ា​ក់​ប៊ី​ផងដែរ​នោះ បាន​និយាយថា "​ខ្ញុំ​បាន​ចំណាយពេល​ធ្វើការ​ពេញ​មួយជីវិត​ដោយ​ការនិយាយ​ទូរស័ព្ទ​។ ជួនកាល​ថ្ងៃ​ខ្លះ​ខ្ញុំ​តេ​ប្រជុំ​តាម​ទូរស័ព្ទ​ដល់​ទៅ​ពីរ​ម៉ោង​ឯណោះ​"​។ 

​    ​ចាប់តាំងពី​ការស្លាប់​របស់គាត់​មក គ្រួសារ​របស់គាត់​មក​ពី​ទីក្រុង Caerphilly នៃ​វែ​ល​ភាគ​ខាងជើង​បានទទួល​ការរំលែក​ទុក្ខ​ជុំវិញ​ពិភពលោក​។ 

​    ​លោក Phillips បាន​រៃអង្គាសប្រាក់​បាន​រាប់ម៉ឺន​ដុល្លារ​សម្រាប់​អង្គការ​សប្បុរសធម៌​ផ្នែក​ជំងឺមហារីក​ខួរក្បាល និង​ទទួលបាន​ការគាំទ្រ​ពី​តារាបាល់ទាត់​របស់ Arsenal គឺ​កីឡាករ Aaron Ramsey និង​ជម្រើសជាតិ​រ៉ា​ក់​ប៊ី​របស់​វែ​ល គឺ​កីឡាករ Jonathan Davies និង Rhys Priestland៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់