adverise with khmeread 1

វិធីសាស្ត្រ​គួរឱ្យ​ចង់​សាក​នេះ​គឺ​សម្រាប់​នារីៗ​ដែល​មិន​ចង់​ហាត់ប្រាណ តែ​ចង់បាន​ចង្កេះអង្ក្រង និង​បាត់​ខ្លាញ់​លើ​កំភួនជើង​!

​    ​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ឃ្មុំ​ក្នុង​ឱសថ និង​ការព្យាបាល​ស្បែក​ត្រូវបាន​អនុវត្ត​ជា​យូរយារ​ណាស់​មកហើយ​។ ទឹកឃ្មុំ​ជួយ​សម្រក​ទម្ងន់ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​ខ្លាញ់​កំភួនជើង​និង​ភ្លៅ​។ 

​    ​សូម​សាក​ព្យាបាល​ដោយ​វិធី "​រុំ​ទឹកឃ្មុំ​" ដើម្បី​បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​លើ​ដងខ្លួន​។ ទឹកឃ្មុំ​សម្បូរ​ទៅដោយ​វីតាមីន E, C, និង​B​។ ការ​រុំ​ទឹកឃ្មុំ​គឺជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​សម្រាប់​សម្រក​ទម្ងន់​។ 

​     ១. យក​ទឹកឃ្មុំ​ក្នុង​បរិមាណ​តិចតួច​ដាក់​ពីលើ​ចំហាយ​ទឹក​ក្តៅ​មួយសន្ទុះ រួច​បន្ថែម​ម្សៅ​ឈើអែម ហើយ​លាប​វា​លើ​កន្លែង​មាន​ខ្លាញ់​លើ​រាងកាយ (​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ និង​ម្សៅ​ឈើអែម ១ ស្លាបព្រា​បាយ​)​។ 
​    ​២. យក​ថង់​ប្លា​ស្ទិ​ករុំ​ផ្លែឈើ​មក​រុំ​ពីលើ​ទឹកឃ្មុំ​នោះ ហើយ​ស្លៀកពាក់​ជិតៗ​។ 
​    ​៣. អង្គុយ ឬ​ដេក ហើយ​យក​ភួយ​មក​ដណ្តប់​រយៈពេល ៣០ ទៅ ៤០ នាទី​។ អំឡុង​ពេលនេះ​លោកអ្នក​គួរ​ពិសា​តែ ហើយ​តែ​ដែល​ល្អ​បំផុត​គឺ​តែ​បៃតង​។ 
​    ​៤. បន្ទាប់មក ដោះ​វា​ចេញ និង​ធ្វើតាម​វិធី​ព្យាបាល​ខាងក្រោម​៖
​    ​យក​បាតដៃ​ខ្ទប់​តំបន់​ដែលមាន​ទឹកឃ្មុំ រួច​ដោះ​ថង់​នោះ​ឱ្យ​លឿន​។ ប្រើពេល​ដោះ​ថង់​នោះ​យ៉ាងយូរ ៥ ទៅ ១០ នាទី​បាន​ហើយ​។ វា​នឹងមាន​ការឈឺចាប់​បន្តិច ប៉ុន្តែ​ជាតិពុល​ក៏​ចេញ​តាម​រន្ធ​ញើស​ដែរ​។ នេះ​ជាការ​ឆ្លើយតប​ជាធម្មតា និង​ជាការ​ចង្អុល​បង្ហាញថា ជាតិពុល​បានចេញ​ពី​ស្បែក​ហើយ​។ 

​    ​៥. ងូតទឹក​ក្តៅ​ឧណ្ហៗ ហើយ​លាប​ក្រែ​មរ​ក្សា​សំណើម​ស្បែក​ត្រង់​កន្លែង​ដែល​បាន​ព្យាបាល​។ 

​    ​ការព្យាបាល​នេះ​គួរ​ធ្វើ​ពីរដង​ក្នុង​មួយឆ្នាំ​។ ហើយ​ក្នុង​មួយ​លើកៗ ត្រូវធ្វើ​វា​ឱ្យបាន ៧ ទៅ ១៤ ថ្ងៃ​។ 

​    ​វិធី​ព្យាបាល​នេះ​នឹង​ជួយ​ឱ្យ​ចង្កេះ ត្រគាក និង​កំប៉េះគូថ​ស្រក​ខ្លាញ់​បានជា​ច្រើន​អ៊ី​ញ និង​ជួយ​កម្ចាត់​ខ្លាញ់​កំ​ភ្លៅ និង​កំភួនជើង​។ ហើយ​អ្វីដែល​សំខាន់​គឺ​វា​នឹង​ជួយ​សម្អាត​ជាតិពុល​ពី​រាងកាយ និង​សារជាតិ​គ្រោះថ្នាក់​ជាច្រើន​ទៀត​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់