adverise with khmeread 1

ភេសជ្ជៈ​ស័ក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​ឈឺ​ខ្នង និង​ជំរុញ​ថាមពល​ដល់​ឆ្អឹងខ្នង​

​    ​ភេសជ្ជៈ​ក្តៅ​ឧណ្ហៗ​មួយ​នេះ​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​សម្រាប់​ឆ្អឹងខ្នង​។ ភេសជ្ជៈ​ដែល​គេ​ឱ្យ​ឈ្មោះថា "​ទឹកដោះ​មាស​" នេះ​នឹង​ជួយ​ស្តារឡើងវិញ​នូវ "​ជាតិ​រំអិល​ក្នុង​ឆ្អឹងខ្នង​" និង​លាង​សម្អាត​កំណក​អំបិល​។ ភេសជ្ជៈ​នេះ​មាន​ប្រយោជន៍​សម្រាប់​ដំណើរការ​ផលិត​គោ​លិ​កា​ឈាម​ក្នុង​ខួរឆ្អឹង ជួយ​បំបាត់​បញ្ហា​ពោះវៀនធំ ប្រព័ន្ធ​ប្រសាទ និង បញ្ហា​ឆ្អឹង​។ 

​    ​"​ទឹកដោះ​មាស​" ក៏​ជា​ភេសជ្ជៈ​ស័ក្តិ​សិទ្ធ​ជួយ​ពន្យារ​ភាព​វ័យក្មេង ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងមូល​មាន​ប្រក្រតីភាព និង​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ថ្លើម​។ ហើយ​វា​ថែមទាំង​ជួយ​កម្ចាត់​ជាតិពុល ជំរុញ​សម្បុរស្បែក​ឱ្យ​ជ្រះ​ជាង​មុន និង​ជួយ​ឱ្យ​អាយុ​វែង​ផងដែរ​។ ទឹកដោះ​មាស​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ និង​ការ​ពុកផុយ​សន្លាក់​។ 

​     វា​ជា​ឱសថ​ធម្មជាតិ​ដែល​ផ្នែក​សុខាភិបាល​រុស្ស៊ី​បាន​ណែនាំ​ដល់​ប្រជាជន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​រមៀត ៤០ ក្រាម​
​    ​- ទឹក ១០០ ទៅ ១៥០ មិ​ល្លី​លីត្រ​

​    ​ចាក់​ម្សៅ​រមៀត​ក្នុង​ទឹក កូរ​ឱ្យ​សព្វ និង​យកទៅ​ដាំ​ឱ្យ​ពុះ​រយៈពេល ៨ នាទី រហូត​ទាល់​ឡើង​ក្រាស់ឃ្មឹក​។ កូរ​វា​ភ្លាមៗ​។ ប្រសិនបើ​គ្រឿងផ្សំ​គោក​ពេក បន្ថែម​ទឹក​បន្តិច​។ គ្រឿងផ្សំ​នេះ​គួរតែ​ស្រដៀង​នឹង​យ៉ា​អួ​ខាប់ៗ​។  

​    ​* អំឡុង​ពេលនេះ​ត្រូវ​ត្រៀម​ទឹកដោះគោឆៅ​៖
​    ​- ទឹកដោះគោឆៅ ២៥០ មិ​ល្លី​លីត្រ​
​    ​- ប្រេង​អាល់​ម៉ុង ២ ស្លាបព្រា​បាយ (៤០ មិ​ល្លី​លីត្រ​) (​ប្រេង​នេះ​អាចដាក់​ក៏បាន មិន​ដាក់​ក៏បាន​) 
​    ​- ទឹកឃ្មុំ​ដើម្បី​បន្ថែម​រសជាតិ​

​    ​ដាំ​ទឹកដោះគោ​ឱ្យ​ពុះ រួច​ចាក់​ប្រេង​អាល់​ម៉ុង​ចូល (​ប្រសិនបើ​ចង់​)​។ ដក​ចេញពី​ភ្លើង រួច​ចាក់​ចូល​កូនចាន​មួយ​។ ដាក់​ម្សៅ​រមៀត​ប៉ិៗ​ដែល​ធ្វើ​រួច​អំបាញ់មិញ​ចូល​។ លោកអ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ចូល​ដើម្បី​បង្កើន​រសជាតិ​។ 

​    ​ទឹក​រមៀត​ប៉ិៗ​គួរតែ​ធ្វើ​ក្នុង​បរិមាណ​ច្រើន​ដើម្បី​រក្សាទុក​ប្រើប្រាស់​បានយូរ​។ លោកអ្នក​អាច​រក្សាទុក​ទឹក​ម្សៅ​រមៀត​ក្នុង​ទូទឹកកក ហើយ​អាយុកាល​ប្រើប្រាស់​របស់​វា​គឺ ៤០ ថ្ងៃ​។ 

​    ​ចំណាំ​៖ ដាក់​ម្សៅ​រមៀត​ប៉ិៗ​មួយ​ស្លាបព្រា​កាហ្វេ​ចូល​ទឹក​គោ​ឆៅ​ក្តៅៗ រួម​ជាមួយនឹង​ទឹកឃ្មុំ និង​ប្រេង​អាល់​ម៉ុង (​មិន​ដាក់​ក៏បាន​) សម្រាប់​ការប្រើប្រាស់​មួយ​លើកៗ​។ 

​    ​ទឹកដោះ​មាស​នេះ​គួរ​ពិសា​ពេលព្រឹក​ពោះ​ទទេរ និង​មុនពេល​ចូល​គេង​។ ផឹក​រយៈពេល ៤០ ថ្ងៃ​។ រយៈពេល​ព្យាបាល​គឺ ២ ដង​ក្នុង​មួយឆ្នាំ ហើយ​មួយ​លើក​គឺ​ប្រើពេល ៤០ ថ្ងៃ​។ 

​    ​* ប្រយ័ត្ន​៖ អ្នក​ដែលមាន​បញ្ហា​ក្រពះ​នោម គួរ​កុំ​ប្រថុយ​ផឹក​វា​ឱ្យសោះ ព្រោះ​ម្សៅ​រមៀត​មាន​ប្រសិទ្ធភាព​បញ្ចុះ​ទឹកនោម​៕ 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់