adverise with khmeread 1 copy

ធ្លាប់​ត្រូវ​ពីងពាង​យក្ស​ខាំ​ទេ​? នេះ​ជា​រូបភាព​នៃ​ផលប៉ះពាល់​របស់​វា​

    ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ខ្លាច​ពីងពាង​យក្ស​ទេ ចាប់ពី​ឥឡូវ​ទៅ​លោកអ្នក​ច្បាស់​ជា​ខ្លា​ចវា​។ លោក Sanil Dade អាយុ ៣៣ ឆ្នាំ​ធ្វើការ​ជាជាង​បំពង់​ទឹក រស់នៅ​ទីក្រុង​ឡុង​ដ៍​។ គាត់​រស់នៅ​ឆ្លងកាត់​ការ​ទិច​ឬ​ខាំ​ពី​សត្វ​គ្រប់​ប្រភេទ​រាប់​ចាប់ពី​ឃ្មុំ​រហូតដល់​ពីងពាង ប៉ុន្តែ​ពីងពាង​យក្ស​គឺជា​រឿង​មួយ​ផ្សេង​សម្រាប់​គាត់​។ 

​    ​ខណៈ​នៅ​ព្រឹក​មួយ​គាត់​កំពុង​ប្រមូល​ខោអាវ​នៅ​រានហាល ស្រាប់​តែមាន​អារម្មណ៍​ឈឺចាប់​ក្នុង​ក ដែល​គាត់​ពុំ​ធ្លាប់​ជួប​ពីមុន​នោះឡើយ​។ 

​    ​Sanil បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​ដូច​ត្រូវ​រន្ទះបាញ់​អ៊ីចឹង​។ ខ្ញុំ​ចាប់ផ្តើម​ញាក់ញ័រ ជើង​និង​ដៃ​របស់ខ្ញុំ​កម្រើក​លែង​បាន​ទាំងស្រុង​។ តែ​ទោះយ៉ាងណា ខ្ញុំ​បាន​ប្រឹងប្រែង​ចូលក្នុង​ផ្ទះ​ទាល់តែ​បាន និង​ប្រាប់​ប្អូនប្រុស​ខ្ញុំ​ឱ្យជួយ​"​។ 

​    ​អ្នក​ទាំងពីរ​បាន​រក​ឃើញ​ពីងពាង​ខ្មៅ​ប្រវែង ២,៥ សង់ទីម៉ែត្រ​នៅលើ​អាវ​មាន​មួក ហើយក៏​បាន​សន្ម​ត់​ថា​វា​ជា​ពីងពាង​យក្ស​ញី​ពណ៌​ខ្មៅ​។ 

​    ​គាត់​បាន​រង់ចាំ​មួយថ្ងៃ​ទើប​ទៅ​ពេទ្យ បន្ទាប់ពី​ឈឺចាប់​ទ្រាំលែងបាន​។ បន្ទាប់ពី​នោះមក ស្នាម​ខ្មៅ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅលើ ក របស់គាត់ ដោយ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​ស្បែក​ក៏​ចាប់ផ្តើម​របើក​ពីសា​ច់​។ ដោយសារ​គាត់​ពុំបាន​យក​ពីងពាង​នោះមក​ឱ្យគេ​វិភាគ​ពិស​របស់​វា ដូច្នេះ​វេជ្ជបណ្ឌិត​ពុំ​ដឹងថា​វា​ជា​ពីងពាង​ញី​ខ្មៅ ឬក៏​អត់​នោះទេ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់