adverise with khmeread 1

ម៉ាស​ប្រឆាំង​ស្បែក​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​! មិន​សាក​គួរឱ្យ​ស្តាយ​!

    ​បញ្ហា​ស្បែក​ខ្មៅ​ជាំ​ដោយសារ​ពន្លឺព្រះអាទិត្យ​បានធ្វើឱ្យ​អ្នក​បាត់​ភាព​ទាក់ទាញ​និង​មើលទៅ​មិន​ស្អាត និង​លើសពីនេះទៅទៀត កាំរស្មី Ultraviolet បាន​បំផ្លាញ​ស្បែក​របស់​អ្នក​ទៀតផង​។ ប៉ុន្តែ ដំណឹង​ល្អ​នោះ​គឺថា បញ្ហា​ស្បែក​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​នឹង​បាត់ស្រមោល​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​

​    ​ជាមួយ​ម៉ាស​ប្រឆាំង​ស្បែក​ខ្មៅ​បែប​ធម្មជាតិ​ដែល​យើង​នឹង​បង្ហាញ​មួយ​នេះ នឹង​ជួយ​អ្នក​កម្ចាត់​ស្បែក​ឡើង​ខ្មៅ​ដោយ​កម្តៅ ហើយ​វា​ក៏​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅ​និង​ស្នាម​ជាំ ព្រមទាំង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​រលើបរលោង​ថែមទៀត​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ការការពារ​ប្រសើរ​ជាង​ព្យាបាល ដូច្នេះ​អ្នក​គួរ​ចៀសវាង​ដើរ​ពេល​ថ្ងៃ​ក្តៅ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនអាច​ចៀស​បានទេ សូម​ស្លៀក​សម្លៀកបំពាក់​ដែល​អាច​បិទបាំង​រាងកាយ​របស់​អ្នក​ពី​កម្តៅថ្ងៃ​។​

​    ​* ដូច្នេះ​ដើម្បី​ធ្វើ​ម៉ាស​ប្រឆាំង​ស្បែក​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ អ្នក​ត្រូវមាន​គ្រឿងផ្សំ​ដូចជា​៖
​    ​- ប៉េងប៉ោះ ១ ផ្លែ​
​    ​- ទឹកដោះគោ​យ៉ា​អួ​ពណ៌​ស ១ កំប៉ុង​
​    ​- ក្រូច​ភ្លា ១ ផ្លែ​

​    ​* វិធី​ធ្វើ​
​    ​- ចិត​ប៉េងប៉ោះ​ជា​ចំណិតៗ ១ ផ្លែ រួច​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក​
​    ​- បន្ថែម​ទឹកដោះគោ​យ៉ា​អួ​ស​ចំនួន ១ ស្លាបព្រា​បាយ​
​    ​- បន្ថែម​ទឹកក្រូច​ភ្លា ១ ស្លាបព្រា​បាយ​
​    ​- បន្ទាប់មក​ក្រឡុក​វា​ចូលគ្នា​ជាការ​ស្រេច​។​

​    ​យក​វា​មក​លាប​នៅលើ​ស្បែក​របស់​លោកអ្នក​ឱ្យបាន​ក្រាស់​។ អ្នក​អាច​លាប​វា​នៅលើ​មុខ​ព្រមទាំង​ដៃ​និង​ជើង​ផងដែរ​។ បន្ទាប់ពី​លាប​រួច ទុក​វា​ឱ្យ​ស្ងួត​និង​បន្ទាប់មក​លាង​សម្អាត​វា​ចេញ​។ ទីបំផុត​អ្នកនឹង​ទទួលបាន​ស្បែក​សុខភាព​ល្អ​និង​គ្មាន​ស្នាម​ជាំ​ដោយសារ​ពន្លឺព្រះអាទិត្យ​។ ធ្វើបែបនេះ​ឱ្យ​ទៀង​ង​ទាត់​រយៈពេល ២ ទៅ ៣ ដង​ក្នុង ១ សប្តាហ៍​រហូត​ទាល់តែ​លោកអ្នក​ពេញចិត្ត​នឹង​លទ្ធផល​៕

adverise with khmeread
ប្រភព៖ healthierwayoflife

អ្នកនឹងចូលចិត្ត

មតិយោបល់