adverise with khmeread 1

ចង់​ស្រក​ទម្ងន់​និង​មាន​រាង​ស្អាត អ្នក​គួរ​ចៀសវាង​អាហារ​ទាំង ១០ នេះ​!

​    ​ចង់​ស្រក់​ទម្ងន់​មិនមែនជា​រឿង​ងាយ​នោះទេ ប៉ុន្តែ​ការកើនឡើង​នៃ​ការយល់ដឹង​អំពី​ផលប៉ះពាល់​ដល់​សុខភាព​អំពី​ការឡើង​ទម្ងន់​បាន​ជួយ​មនុស្ស​ជាច្រើន​ឈានទៅដល់​ការបញ្ចុះ​ទម្ងន់​។​

​    ​មនុស្ស​ដែល​លើស​ទម្ងន់​ឬ​ធាត់​អាច​វិវត្តន៍​ទៅដល់​បញ្ហា​សុខភាព​ដូចជា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម ជំងឺ​ពាក់ព័ន្ធ​ការ​បញ្ហា​រំលាយ​អាហារ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺមហារីក​។ សំណាងល្អ ការបញ្ចុះ​ទម្ងន់​អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទាំងអស់នេះ​បាន​។​

​    ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​និង​ការទទួល​ទាន​របប​អាហារ​ដែលមាន​សុខភាព​ល្អ អាចជួយ​លោកអ្នក​ឱ្យ​ឈានទៅដល់​ការ​ស្រក​ទម្ងន់​។ ទោះជា​យ៉ាងនេះ​ក្តី មនុស្ស​ជាច្រើន​តែងតែ​បង្កើតឱ្យមាន​កំហុស​ក្នុង​គម្រោង​អាហារ​របស់​ពួកគេ​។​

​    ​ខាងក្រោម​នេះ​ជា​អាហារ​ទាំង ១០ ដែល​លោកអ្នក​មិនគួរ​ពិសា​តទៅទៀត​នោះទេ ប្រសិនបើ​ចង់​ស្រក​ទម្ងន់​!

​    ​១. គ្រាប់​ធុញ្ញ​ជាតិ​ផ្អែម​
​    ​២. ដំឡូង​បំពង​
​    ​៣. ភេសជ្ជៈ (​ទឹកក្រូច​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​)
​    ​៤. សាច់ជ្រូក​បី​ជាន់​
​    ​៥. ទឹកជ្រលក់ (​ទឹកម្ទេស​, ទឹក​ប៉េងប៉ោះ​) 
​    ​៦. ពោត​លីង​បំពង 
​    ​៧. បឺ​រ​
​    ​៨. នំប៉័ង​ស​
​    ​៩. គ្រឿង​ស្រវឹង​
​    ​១០. ផ្លែឈើ​កញ្ចប់​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់