adverise with khmeread Napitok

កំពូល​ភេសជ្ជៈ​ជំនួយ​ភ្នែក និង​ជួយ​ការពារ​សក់​កុំឱ្យ​ឆាប់​ស្កូវ​

​    ​ដំបូងបង្អស់ ប្រសិនបើ​អ្នក​សួរ​អ្នក​ដែល​បាន​ប្រើ​ឱសថ​ធម្មជាតិ​នេះ ពួកគេ​នឹង​និយាយថា ភេសជ្ជៈ​នេះ​មាន​សុវត្ថិភាព​និង​ជួយ​ដល់​ភ្នែក​។​

​    ​ប្រសិនបើ​អ្នក​កំពុង​ប្រើ​ឱសថ​ធម្មជាតិ​នេះ អ្នកនឹង​កត់សម្គាល់ឃើញ​មាន​ភាពប្រសើរឡើង​ចំពោះ​ភ្នែក​របស់​អ្នក​។ ទោះយ៉ាងណា ឱសថ​ដ៏​អស្ចារ្យ​នេះ​ក៏​នឹង​ជួយ​ប្រែ​ពណ៌​សក់ស្កូវ​មកជា​ខ្មៅ​ក្នុង​កម្រិត​គួរសម​ដែរ និង​ជួយ​ឱ្យ​សក់​មាន​ទម្ងន់​ថែមទៀត​ផង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ប្រេង​កប្បាស ២០០ ក្រាម​
​    ​- ក្រូច​ភ្លា​ទំហំ​ល្មម ៤ គ្រាប់​
​    ​- ខ្ទឹមស ៣ កំពឹស​តូចៗ​
​    ​- ទឹកឃ្មុំ ១ គីឡូក្រាម​

​    ​* របៀប​រៀបចំ​
​    ​ខ្ទឹម​និង​ក្រូច​ភ្លា​កិន​ចូលគ្នា​។ ត្រូវ​ចាំ​ថា ក្រូច​ភ្លា​ដាក់ ២ គ្រាប់​ត្រូវយក​សំបក​ចេញ មុនពេល​ដាក់​កិន​ចូលគ្នា​ជាមួយ​ខ្ទឹមស​។ បន្ទាប់មក​ដាក់​ប្រេង​កប្បាស​និង​ទឹកឃ្មុំ​ចូលទៅ​។​

​    ​លាយ​ឱ្យ​សព្វ​គ្រឿងផ្សំ​ហើយ​ដាក់ចូល​ទៅក្នុង​កែវ​មួយ​និង​គ្រប​ទុកឱ្យ​ជិត​។ ដាក់​កែវ​នោះ​ទុក​ក្នុង​ទូទឹកកក​។​

​    ​* របៀប​ប្រើ​
​    ​ពិសា​មួយ​ស្លាបព្រា​បាយ​មួយ​ម៉ោង​មុន​បាយ​ទាំងបី​ពេល ហើយ​ត្រូវ​ពិ​សាវា​រាល់ថ្ងៃ​។   

​    ​*​ដើម្បី​បាន​ប្រេង​កប្បាស​៖ យក​គ្រាប់​កប្បាស​ទុំ ទៅ​លីង រួច​បុក​ឱ្យ​ខ្ទេច​។ បន្ទាប់មក​យកទៅ​រំងាស់ ដោយ​ដាក់​ទឹក​ចូល​បន្តិច​។ ពេលដែល​ទឹក​ពុះ ប្រេង​កប្បាស​នឹង​អណ្តែត​ឡើងលើ ហើយ​យើង​ត្រូវដង​យក​ប្រេង​នោះមក​ប្រើ​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់