adverise with khmeread Ipaspro

អ្នក​ប្រើ iPad Pro នាំគ្នា​ប្ដឹងតវ៉ា បន្ទាប់ពី iOS ថ្មី​ធ្វើឱ្យ​ឧបករណ៍​ដ៏​ថ្លៃ​របស់​ពួកគេ​ក្លាយជា​ដុំថ្ម​

    ​ក្រុមហ៊ុន Apple បានចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សម្រាប់ iPad Pro បន្ទាប់ពី​អ្នក​ប្រើ​មួយចំនួន​បាន​រាយការណ៍​ថា iOS ថ្មី​បានធ្វើឱ្យ​ខូច​ឧបករណ៍​របស់​ពួកគេ​។​

​    ​ក្រុមហ៊ុន​នេះ​បានចេញ iOS ថ្មី 9.3.2 សម្រាប់ iPhone, iPad, និង iPod Touch កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​ជួសជុល​កំហុស​មួយ​នៅក្នុង​ប្រព័ន្ធ​។​

​    ​យ៉ាងណាមិញ សម្រាប់​ម្ចាស់​ឧបករណ៍​ខ្លះ​នៃ iPad Pro កំហុស​ដែល​បានកែតម្រូវ​មើលទៅ​ហាក់បីដូច​ជាមាន​បញ្ហា​ច្រើនជាង​មុន ដោយ​ធ្វើឱ្យ​ឧបករណ៍​របស់​ពួកគេ​ក្លាយជា​ដុំថ្ម​និង​ប្រើ​មិនកើត​។​

​    ​អ្នក​ប្រើ​ដែល​រង​ផលប៉ះពាល់​ហាក់បីដូចជា​បាន Update iPad របស់​ពួកគេ​តាមរយៈ Wireless ច្រើនជាង​ការតភ្ជាប់​ឧបករណ៍​ទៅនឹង​កុំព្យូទ័រ​។​

​    ​យោងតាម​អ្នកប្រើប្រាស់ ពួកគេ​ទទួលបាន​សារ "Error 56" បន្ទាប់ពី​ដោ​ន​ឡូត​ប្រព័ន្ធ​ថ្មី ដែលជា​ធម្មតា​ធ្វើឱ្យ​គ្រឿងក្នុង​របស់​ឧបករណ៍​មាន​បញ្ហា​។​

​    ​ហើយ​ពួកគេ​ក៏បាន​និយាយ​ដែលថា ការតភ្ជាប់​ទៅនឹង​កុំព្យូទ័រ​ដើម្បី Update មិនបាន​ដោះស្រាយ​បញ្ហា​នោះឡើយ​។ ហើយ​ការ Reboot ឧបករណ៍​ក៏​មិនកើត​ដែរ​។​

​    ​គេ​មិនដឹងថា​មាន​អ្នក​ប្រើ​ប៉ុន្មាន​នាក់​ដែល​បានទទួល​ផលប៉ះពាល់​នេះ ប៉ុន្ដែ​វា​ល្មម​ឱ្យ​ក្រុមហ៊ុន Apple ឈឺក្បាល​បាន​។​

​    ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​បា​និយាយថា "​យើង​នឹង​រកមើល​ចំនួន​នៃ​របាយការណ៍ ដែល​ទទួលបាន​អំពី Error នៅពេល Update ប្រព័ន្ធ​ថ្មី​។ ហើយ​ចំពោះ​អ្នក​ដែល​មិន​អាចធ្វើ​ការដំឡើង​ប្រព័ន្ធ​ថ្មី​របស់​ពួកគេ សូម​ទៅរក​ភ្នាក់ងារ​របស់​ក្រុមហ៊ុន Apple"៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់