adverise with khmeread Motorola moto g plus 2016 5

ទូរស័ព្ទ Moto G4 និង G4 Plus ប្រើ​បច្ចេកវិជ្ជា​ចុងក្រោយបង្អស់​ជាមួយនឹង​តម្លៃ​មហា​ធូរ​ថ្លៃ​

    ​ការកែប្រែ​ថ្មី​របស់ Moto G4 និង G4 Plus ឱ្យមាន​ទំហំ​អេក្រង់ ៥,៥ អ៊ី​ញ បានធ្វើឱ្យ​វា​មាន​រាង​ធំ​ជាង​ស៊េរី​មុន​ពាក់កណ្ដាល​។ វា​ល្អ​សម្រាប់​កាន់​ប្រើប្រាស់ ហើយក៏​ស្រួល​ដាក់​ក្នុង​ហោប៉ៅ​ដែរ​។​

​    ​វា​ដូច​ស៊េរី​មុន​ដែរ មាន​ច្រើន​ពណ៌ ប្រើ​នូវ​បច្ចេកវិជ្ជា Online Moto Maker របស់ Motorola​។ ខាងក្រោយ​ខ្នង​វា​មើលទៅ​មិនសូវ​ចាប់អារម្មណ៍ ប៉ុន្ដែ​វា​មាន​ពន្លឺ​ផ្លេកៗ​នៅលើ​សំបក​វា​។​

​    ​ទូរស័ព្ទ Moto G4 នេះ​មាន​កាមេរ៉ា ១៣ មេ​ហ្គា​ភិ​ច​សែ​ល ចំណែក​ម៉ូ​ដែល G4 Plus មាន​កាមេរ៉ា ១៦ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​ទាំងពីរ​ម៉ូ​ដែលមាន​ភ្ជាប់​មុខងារ​បញ្ជា​ដោយ​ឡាស៊ែរ​សម្រាប់​ថតរូប​ឱ្យបាន​លឿន​។​

​    ​ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល​ដំណើរការ​ដោយ Android 6.0 Marshmallow​។ 

​    ​ខាងក្រោម​នេះ​គឺជា​ទំហំ​គ្រឿង​របស់​ម៉ូ​ដែល​ទាំងពីរ​៖
​    ​- ទំហំ​អេក្រង់ ៥,៥ មាន Resolution (1,920*1,80 pixels)​។​
​    ​- ថ្ម​ផ្ទុក​ថាមពល ៣.០០០ មិ​ល្លី​អំពែ​ល​ម៉ោង​។​
​    ​- ប្រើ​នូវ​ប្រព័ន្ធ​ដំណើរការ Octa-core Processor​។​
​    ​- មាន​អង្គ​ចងចាំ ១៦, ៣២, និង ៦៤ ជី​ហ្គា​ប៊ៃ​។​
​    ​- RAM មាន ២, ៣, និង ៤ ជី​ហ្គា​ប៊ៃ​។​
​    ​
​    ​តម្លៃ​របស់ Moto G4 គឺ ២៤៥ ដុល្លារ ចំណែកឯ G4 Plus តម្លៃ ២៨៥ ដុល្លារ​នៅ​អាមេរិក​៕

ប្រភព៖ CNET

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់