0366df15 62ac 4b39 8d5a 5769408df9ab

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ធ្វើឱ្យ​ខូច​ដោយ​ចេតនា​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន ប៉ូលិស​ប៉ុស្តិ៍​រដ្ឋកំពង់ចំលង​ ស្រុក​ខ្សាច់កណ្តាល​ ឃាត់ខ្លួន​តាម​ដីកា​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២២ ​ឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​ និង​៣០ នាទី​យប់​នៅ​ចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋកំពង់ចំលង បាន​ស្រាវជ្រាវ ស៊ើប​អង្កេត ចាប់ខ្លួន​តាម​ដីកាម្នាក់​ឈ្មោះ រំ ប៊ុ​ន​ថៃ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្បូង​ដំរី ឃុំកំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ ​៖ ៧៧៥ ចុះ​ថ្ងៃទី ០៥.១០.២០១៥ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើប​សួរ សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដែល​បាន ប្រព្រឹត្ត​នៅ​ភូមិ​ត្បូង​ដំរី ឃុំ កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល​ខេត្ត កណ្តាល កាលពី​ថ្ងៃទី​១៧.១១.២០១៣។​

    ក្នុងករណី នេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

អ្នកនឹងចូលចិត្ត

មតិយោបល់