adverise with khmeread Fd07c434 27a6 471e 89ea a73fe3eccb20

ឃាត់​យុវជន​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​បានសម្រេច​

    បាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សំពៅ​លូន​ចាប់ខ្លួន​នា​ថ្ងៃទី​២២​ ឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​២ ​និង​៤៥​នាទី ​នៅ​ចំណុច​ក្រុមទី​៤​ ភូមិ​វាលវង់​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ពីបទ​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​បានសម្រេច។​

    ប៉ូលិស​និយាយថា ករណី​រំលោភ​សេពសន្ថវ​:​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ​ច្រឹ​ក ចំរើន​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ទីលំនៅ​ភូមិ​ឈើទាល​ ឃុំ​សិរី​មានជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ​:​លើ​ជនរងគ្រោះ​ភេទ​ស្រី​អាយុ​១៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

    ក្នុង​ករណីនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់