adverise with khmeread 7d2559ac 867d 4558 8de6 50231d99df3f %281%29

លួច​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បាន​មួយ​យប់, ​ស្អែក​ឡើង​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​នា​វេលា​ម៉ោង​២​​ និង​៤៥​នាទី​ថ្ងៃទី​២៣​ ខែឧសភា ​ឆ្នាំ​២០១៦ រំលង​អា​ធ្រា​ត្រ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​ឃាត់ខ្លួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ បូ​ណា ហៅ សំបូរ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវលំ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌច្បារអំពៅ ពីបទលួច​យក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របស់​ជនរងគ្រោះ​ឈ្មោះ យ៉ែម ស៊ី​ណាត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបររត់​រ៉ឺម៉ក​ម៉ូតូ​ស្នាក់នៅ​ផ្ទះជួល​លេខ១៦៦ ផ្លូវលំ ក្រុមទី​២១ ភូមិទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ថ្ងៃទី២២​​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​នៅ​ចំណុច​មុខផ្ទះ​ជួល  ផ្លូវលំ ក្រុមទី​២១ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ។​

    វត្ថុតាង​ចាប់យក ៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១០០ កូរ៉េ ពណ៌​ក្រហម លេខ​ម៉ាស៊ីន 1923409 គ្មាន​ស្លាក​លេខ និង កន្ទុយ​រ៉ឺម៉ក​ចំនួន ០១​ជា​របស់​ជនរងគ្រោះ​ត្រៀម​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ។ ចំណែក​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់