adverise with khmeread 066f39a5 a55a 484b b4cd 6ecc9a77c640

បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ពេញទំហឹង​របួសធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កូរ៉េ​១​តោន​កន្លះ បុក​អូស​ជាង​១០​ម៉ែត្រ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៩​នាទី​យប់ ថ្ងៃទី​២២​ ខែឧសភា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​គ្រឹះស្ថាន​មីក្រូ​ហិរិ​ញ្ញ​វត្ថុស្ថាបនា ស្ថិតក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ ភេទ​ប្រុស ​អាយុ​ប្រហែល​២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម​ឆ្នាំ​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AK-8154។ ចំណែក​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់​ដាយ 1.5​តោន ពណ៌ទឹកសមុទ្រ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7295 អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​៤ ទិសដៅ​ច្រាសទិស​ចរាចរណ៍ បាន​ឆ្លង​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេលដែល​កំពុង​ឆ្លងផ្លូវ​នោះ ជនរងគ្រោះ​បាន​ប្រឹង​ជិះ​គេច​ឱ្យ​ផុត​រថយន្ត​កុង​តឺ​នឺ​រ ក៏​ជ្រុល​ចូលទៅ​បុក​ជាមួយ​រថយន្ត​កូរ៉េ​ដែល​នៅ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​មនុស្ស​ប៉ើង​រងរបួស​ធ្ងន់​។ ចំណែក​ម៉ូតូ គាប​ជាប់​នៅក្រោយ​កាង​រថយន្ត​អូស​ថ្នល់​ជាង​១៩​ម៉ែត្រ​ទើប​ឈប់។​

    ក្រោយពេល​កើតហេតុ​ជន​រង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​ក្លីនិក​ឯកជន ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច ជំនាញ​ធ្វើការ​វាស់វែង និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រង់ចាំ​ខាង​ភាគី​រង​យន្ត​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់