adverise with khmeread 3ab35d06 8035 4ecb bbfe 24e0396085bd

ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​ផ្លុ​ង​ចោល​នៅក្រោយ​ផ្សារ​បន្លែ ស៊ិន​ជូ​រី​ពោធិចិនតុង​

    ភ្នំពេញ ៖ ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​២០១៥​មួយគ្រឿង​ត្រូវបាន​គេ​ប្រទះឃើញ​ផ្លុ​ង​ចោល​នៅក្រោយ​ផ្សារ​បន្លែ ស៊ិន​ជូ​រី​ពោធិចិនតុង​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្សារ​បន្លែ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​រ ពោធិចិនតុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ គឺមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន គេ​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-1386 មក​ទុកចោល​នៅ​ចំណុច​ខាងលើ ព្រមទាំង​មានកូន​សោរ​ម៉ូតូ នៅជាប់​ម៉ូតូ​ទៀតផង។ 

    ក្រោយមក​សមត្ថកិច្ច បាន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ ប៉ុស្តិ​កា​កាប​ដើម្បី​ស្វែងរក​និង​រក​ចាំ​ម្ចាស់ យក​ឯកសារ​ពាក់ព័ន្ធ​មក​បញ្ជាក់ យកទៅ​វិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់