adverise with khmeread 1

លោក Jose Mourinho មក Man Utd ពិតមែន ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​មិន​សប្បាយ​ចិត្តនឹង​ដំណឹង​នេះឡើយ​

​    ​លោក Louis van Gaal បាន​លា​សមាជិក​ក្រុម Manchester United កាលពី​ថ្ងៃ​សៅរ៍​ដោយ​មិនដឹងថា គាត់​បាន​ដឹកនាំ​ការប្រកួត​ចុងក្រោយ​។​

​    ​បើ​យោងតាម​សារព័ត៌មាន BBC បានឱ្យដឹងថា ជ័យជម្នះ​ទៅលើ Crystal Palace នៅក្នុង​ការ​ប្រជែង​ពានរង្វាន់ FA Cup គឺជា​ការប្រកួត​ចុងក្រោយ​របស់លោក Van Gaal ក្នុងនាម​ជា​គ្រូបង្វឹក Man Utd​។​

​    ​រឿងនេះ​ត្រូវបាន​គេ​ជឿថា នៅពេលដែល​ពួកគេ​បានមក​ដល់ទី​ក្រុង​ម៉ាន់​ឆេ​ស្ទើ​វិញ គ្មាន​នរណាម្នាក់​បាន​ប្រាប់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ឬក៏​ក្រុម​គ្រូបង្វឹក​ថា​មានរឿង​អ្វី​កើតឡើង​នោះទេ​។​

​    ​ក្លឹប​បិសាច​ក្រហម​នឹង​ចាត់តាំង​លោក Jose Mourinho ជា​គ្រូបង្វឹក​ថ្មី​ក្នុង​សប្តាហ៍​នេះ​។​

​    ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ការប្រកួត លោក Van Gaal បាន​ប្រាប់​សមាជិក​ក្រុម​ថា គាត់​មិនដឹងថា គាត់​នឹង​នៅ​ជាមួយ​ពួកគេ​ទៀត​ឬ​យ៉ាងណា ប៉ុន្តែ​គាត់​សង្ឃឹមថា គាត់​នឹង​ដឹកនាំ​ក្រុម​រហូតដល់​ឆ្នាំ​ចុងក្រោយ​របស់គាត់​ដែលមាន​រយៈពេល​បី​ឆ្នាំ​ក្នុង​កុងត្រា​។ ប៉ុន្តែ​គាត់​បាន​និយាយថា "​វា​ចប់​ហើយ​" នៅពេលដែល​អ្នកសារព័ត៌មាន​ម្នាក់​បាន​ប្រាប់​គាត់​អំពី​រឿងនេះ​ខណៈ​គាត់​ចាក​ចេញទៅ​សណ្ឋាគារ ប៉ុន្តែ​គាត់​ពេញចិត្ត​ក្នុង​ការជួយ​ក្រុម​របស់គាត់​ជាជាង​ការងារ​របស់គាត់​។​

​    ​សមាជិក​ផ្សេងទៀត​របស់លោក Van Gaal នៅ​ទឹកដី Old Trafford ត្រូវបាន​ជឿថា មិន​សប្បាយចិត្ត​ចំពោះ​ការខ្វះ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ក្រុម​និង​គ្រូបង្វឹក ហើយ​មតិ​របស់​ក្រុម​អ្នកគាំទ្រ Manchester United មួយចំនួនធំ​បានលើកឡើង​ថា ការបណ្តេញចេញ​លោក Van Gaal ពី​តំណែង​និង​លើក​លោក Mourinho ជា​គ្រូបង្វឹក​ភ្លាមៗ​បន្ទាប់ពី​ក្រុម​ទើបតែ​លើក​ពាន FA Cup គឺជា​ទង្វើ​ដ៏​ស្មោគគ្រោក​របស់លោក Ed Woodward ព្រោះ​ក្លឹប​គួរតែ​ទុក​ឱកាស​ឱ្យ​លោក​បាន​អបអរ​ជ័យជម្នះ​ជាមួយ​ក្រុម​សិន​សឹម​ចាត់ការ​តាម​ក្រោយ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់