adverise with khmeread 1

Barcelona ដែលមាន​គ្នា ១០​នាក់​បំបាក់ Sevilla ដើម្បី​គ្រង​ជើងឯក Copa del Rey លើក​ទី ២៨ របស់ខ្លួន​

​    ​ទោះ​មាន​គ្នា​តែ ១០ នាក់​ក៏ដោយ ក៏​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅតែ​អាច​លើក​ពាន​ខាប់​ក្នុងស្រុក​ដដែល​ស្របពេល​ពួកគេ​លើក​ពាន​ពីរ​ក្នុង​រដូវ​កាល​នេះ ខណៈ​ពីរ​គ្រាប់​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង​កាលពី​យប់មិញ បាន​ជួយ​ពួកគេ​លើក Copa del Rey​។​

​    ​ក្រុម​របស់លោក Luis Enrique បាន​លើក​ពាន Copa del Rey ទី ២៨ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​បើទោះជា​កីឡាករ Javier Mascherano ត្រូវបាន​បណ្តេញចេញ​នៅ​តង់​ទីមួយ​ក៏ដោយ​។​

​    ​Jordi Alba និង Neymar ជា​អ្នករក​គ្រាប់​បាល់​ឱ្យ Barcelona ក្នុង​ម៉ោង​បន្ថែម បន្ទាប់ពី​កីឡាករ Banega និង Daniel Carrico របស់ Sevilla ត្រូវបាន​បណ្តេញចេញ​។​

​    ​ក្រុម Sevilla បានទទួល​កេរ្តិ៍ឈ្មោះ​ជា​ក្រុម​ជំនាញ​ខាង​វគ្គ​ផ្តាច់ព្រ័ត្រ​ខាប់​អេ​ស្ប៉ា​ញ ចាប់តាំងពី​ឆ្នាំ ១៩៦២ ប៉ុន្តែ​នៅពេលនេះ ក្រុម Barcelona បានបញ្ចប់​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​នេះហើយ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់