160516164021 shipwreck israel sculpture exlarge 169

រកឃើញរតនសម្បត្តិជនជាតិរ៉ូម៉ាំងសម័យបុរាណអាយុកាល ១៦០០ ឆ្នាំ

    អ្នកមុជទឹកពីរនាក់ប្រាកដថានឹងរកឃើញអ្វីមួយពិសេសក្នុងទឹកនៃកំពង់ផែរ៉ូម៉ាំងបុរាណនៃទីក្រុងសេសារា នៅលើមហាសមុទ្រមេឌីទែរ៉ាណេ។

    អ្វីដែលពួកគេមិនបានដឹងគឺថាពួកគេបានរកឃើញរបស់ដែលកប់ក្នុងបាតសមុទ្រក្នុងសំពៅឈើពុកផុយអាយុកាល ១៦០០ ឆ្នាំ ដែលវាជារបស់មានតម្លៃរក្សារូបរាងនៅដដែល។

    ការចុះរាវរកក្រោមទឹកនេះបានចាប់ផ្ដើមប៉ុន្មានសប្តាហ៍មកនេះបានបង្ហាញទំហំវិសាលភាពមួយនៃការរកឃើញថ្មីៗ ខណៈដែលវត្ថុបុរាណដំបូងត្រូវបានប្រទះឃើញកាលពីខែមេសា។  

    វត្ថុដែលអ្នកមុជទឹកទាំងពីររកឃើញរួមមាន ចង្កៀងធ្វើពីលោហៈ រូបសំណាកព្រះអាទិទេពធ្វើពីសំរឹទ្ធិ ព្រះអាទិត្យរ៉ូម៉ាំបុរាណ រូបចម្លាក់នៃអាទិទេពព្រះចន្ទ បំណែកពាង និងវត្ថុជាច្រើនទៀត។

    អ្វីដែលពួកគេរកឃើញច្រើនជាងគេគឺ ដុំកាក់ទម្ងន់សរុបខ្ទង់ ២០ គីឡូក្រាម៕

ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់