313632c600000578 3446887 success story leonardo was emotional as he picked up his very fi a 1 1455492193793

អ្នកការពារ​បរិស្ថាន Leonardo DiCaprio រង​ការរិះគន់​ដោយសារ​ជិះ​យន្តហោះ​ទៅមក​បារាំង​និង​អាមេរិក​បង្ហិន​ថាមពល​

​    ​តាមផ្លូវ​ឆ្ពោះ​មក​ទទួល​ពានរង្វាន់​ស​ម្រា​ប់​យុទ្ធនាការ​ដើម្បី​បរិស្ថាន អ្នក​ច្បាស់​ជា​ស្រមៃ​ថា  Leonardo DiCaprio នឹង​បង្ហាញឱ្យឃើញ​ច្បាស់​ពី​កិត្តិនាម​គាត់​ក្នុងនាម​ជា​អ្នកការពារ​បរិស្ថាន​។ 

​    ​ទោះយ៉ាងណា ក្នុងនាម​ជាតា​រា​លំដាប់​កំពូល​ពិភពលោក​មួយរូប គាត់​ក៏មាន​កាលវិភាគ​មមាញឹក​ដែរ ដូច្នេះ​តារា​រូបនេះ​ក៏បាន​គេច​ពី​វិធីសាស្ត្រ​ធ្វើដំណើរ​ដែល​សន្សំសំចៃ​ថាមពល​មក​ជិះ​យន្តហោះ​ឯកជន​ពី​ទីក្រុង​កាន​ទៅ​ទីក្រុង​ញូវយ៉ក​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។ 

​    ​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​បរិស្ថាន​រួចមក តារា​រូបនេះ​ក៏បាន​ហោះ​ត្រង់​ទៅ​ទីក្រុង​កាន​ប្រទេស​បារាំង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ជា​ដំណើរ​វិលជុំ​សរុប​មាន​ចម្ងាយ ១២.៨៧៥ គីឡូម៉ែត្រ​។ 

​    ​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​យុទ្ធនាការ​ជាច្រើន​បាន​រិះគន់​សកម្មភាព​របស់ DiCaprio អាយុ ៤១ ឆ្នាំ ដែល​កាលពី​ខែកុម្ភៈ​បាន​ប្រើប្រាស់​សន្ទរកថា​ទទួលពាន​អូ​ស្ការ​ដើម្បី​ទាមទារ​ឱ្យមាន​ចំណាត់ការ​លើ​បម្រែបម្រួល​អាកាសធាតុ​។ 

​    ​ការធ្វើដំណើរ​របស់​តារា​រូបនេះ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​។ លោក​ត្រូវគេ​ប្រទះឃើញ​មួយថ្ងៃ​នៅមុន​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ដោយ​បានធ្វើ​ពិធីជប់លៀង​ជាមួយ​តារា​បង្ហាញ​ម៉ូត Georgia Fowler បើទោះបី​ជាមាន​ដំណឹង​ថា​រូបគេ​មាន​ទំនាក់ទំនង​ជាមួយ​តារា​បង្ហាញ​ម៉ូត​ប៉ូឡូញ នាង Ela Kawalec ក៏ដោយ​។ 

​    ​នៅត្រឹម​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​មុន ឌី​កា​ព្រី​យ៉ូ​បាន​ស្ថិតក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ទទួល​ពានរង្វាន់​បរិស្ថាន​នៅ​អង្គការ​ទឹកស្អាត Riverkeeper Fishermen’s Ball​។ 

​    ​បន្ទាប់មក​តារា​រូបនេះ​បាន​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ទីក្រុង​កាន​វិញ​ដើម្បី​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​ហៅថា Cinema Against AIDS ជាទី​ដែល​រូបគាត់​បានធ្វើ​សន្ទរកថា​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​ការ​ខ្ជះខ្ជាយ​បំផុត​ប្រហែល​បាន​កើតឡើង​ក្នុងប្រទេស​បារាំង ព្រោះ​តាម​ដឹង​គាត់​បាន​ជួល​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដើម្បី​នាំ​គាត់​ពី​វីឡា​ជួល​លើ​កំពូលភ្នំ​ទៅ​ពិធីជប់លៀង ដែល​រៀបចំ​ក្នុង​សួនច្បារ​នៃ​សណ្ឋាគារ​ផ្តាច់មុខ Hotel du Cap-Eden-Roc​។ 

​    ​មុននេះ DiCaprio បានរួម​ចំណែក​យ៉ាងច្រើន​សម្រាប់​បុព្វហេតុ​ការពារ​បរិស្ថាន ជាមួយ​អង្គការ​របស់​ខ្លួន​ថ្មីៗ​នេះ​ទើបតែ​សន្យា​ផ្តល់ប្រាក់​ជាង ១៤,៥ លាន​ដុល្លារ​ដល់​គម្រោង​បរិស្ថាន​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំនេះ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់