adverise with khmeread Web kai caemmerer 3

ញាក់សាច់! ចិន​សាងសង់​ទីក្រុង​ទំនើប​រាប់រយ​កន្លែង​ទុកចោល អត់​មាន​មនុស្ស​នៅ

​    ​ទូទាំងប្រទេស​ចិន មាន​ទីក្រុង​រាប់រយ ដែលមាន​សឹង​គ្រប់​អ្វីៗ​ទាំងអស់​ដែល​មនុស្ស​ត្រូវការ​ដើម្បី​ការរស់នៅ​បែប​ទំនើប​ស៊ី​វិ​ល័យ ក្នុងនោះ​មាន​អគារ​ផ្ទះល្វែង​ច្រើន​ជាន់ ច្រាំងទន្លេ​អភិវឌ្ឍន៍ អគារ​ខ្ពស់កប់ពពក និង​ទី​សិល្បៈ​សាធារណៈ​។ ពោល​ទីក្រុង​ទាំងនោះ​មាន​សព្វ​អ្វីៗ​ទាំងអស់ លើកលែងតែ​មនុស្ស​ប៉ុណ្ណោះ​។ 

​    ​ទីក្រុង​សម្ងាត់ និង​សឹងតែ​គ្មាន​មនុស្ស​រស់នៅ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​របស់​ចិន​ដើម្បី​ផ្ទេរ​មនុស្ស ២៥០ លាន​នាក់​ដែល​បច្ចុប្បន្នកំពុង​រស់​នៅ​ជនបទ​ឱ្យ​ចូលមក​តំបន់​ទីក្រុង​នៅត្រឹម​ឆ្នាំ ២០២៦ ហើយ​ទីកន្លែង​ដូចជា​នៅ​សង្កាត់ Kangbashi នៃ​ទីក្រុង Ordos បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ទទួល​មនុស្ស​មក​ស្នាក់នៅ​។ 

​    ​តោះ​សូម​ក្រឡេកមើល​រូបភាព​ត្រួសៗ​នៃ​ទីក្រុង​រាប់រយ​ដែល​គ្មាន​មនុស្ស​រស់នៅ​ទាំងអស់នោះ​ថា​តើ​វា​មាន​សភាព​បែបណាខ្លះ​៕  

adverise with khmeread
ប្រភព៖ Independent

មតិយោបល់