adverise with khmeread C1 984689 160523104813 620x413

គួរឱ្យ​អនិច្ចា​! ក្មេងស្រី ១៧ នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​អាណោចអាធម៌​នៅ​អគារ​ស្នាក់​នៅក្នុង​សាលារៀន​មួយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​

​    ​យ៉ាងហោចណាស់​ក្មេងស្រី ១៧ បាន​ស្លាប់​កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​អគ្គីភ័យ​បាន​លេប​ត្រ​បាក់ក​ន្លែ​ក​ស្នាក់នៅ​របស់​សាលារៀន​មួយកន្លែង​នៅ​ភាគ​ខាងជើង​ខេត្ត​ឈៀង​រ៉ៃ​។​

​    ​មេបញ្ជាការ​ប៉ូលិស​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មនុស្ស​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​ឬ​រងរបួស​។​

​    ​អគ្គីភ័យ​នេះ​បានចាប់ផ្ដើម​កាលពី​យប់​ថ្ងៃអាទិត្យ មានន័យថា​ក្មេងៗ​ជាច្រើន​កំពុង​លង់លក់​ក្នុង​ដំណេក​និង​មិនអាច​ចេញរួច​ទេ ព្រោះ​អណ្ដាតភ្លើង​ហ៊ុម​ព័ន្ធ​ជុំវិញ​អាគារ​កម្ពស់​ពីរ​ជាន់​នេះ​។​

​    ​មេបញ្ជាការ​ប៉ូលិស​លោក Wiang Pa Pao បាន​និយាយថា "​អគ្គីភ័យ​បាន​ឆាប់ឆេះ​នៅ​ម៉ោង ១១ យប់​ថ្ងៃអាទិត្យ​។ ក្មេងស្រី ១៧ ត្រូវបាន​សម្លាប់ និង​ពីរ​នាក់​បាត់​ខ្លួន​និង​របួស​៥​នាក់​។ ក្នុងនោះ​មាន ២ នាក់​របួស​ធ្ងន់ធ្ងរ​"​។​

​    ​សាលា Pitakkiat Wittaya ដែលជា​កម្មសិទ្ធិ​គ្រឹះស្ថាន​ក្នុងស្រុក​មួយ និង​មិនមែនជា​របស់​រដ្ឋ គឺជា​ផ្ទះ​ដែលមាន​ក្មេងស្រី​អាយុ​ពី ៣ ឆ្នាំ​ទៅដល់ ១៣ ឆ្នាំ​រស់នៅ​។​

​    ​មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​អគ្គីភ័យ​កើតឡើង​គឺ​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅឡើយ​ទេ​៕

 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្ដិ៍

មតិយោបល់