adverise with khmeread 4d528b82 64d9 4d04 b443 f32454b8865f

អាវុធហត្ថ​បញ្ជូន​ចោរ​ជំនាញ​គាស់​ផ្ទះ​ទៅ​តុលាការ​ផ្ដន្ទាទោស​

    ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់​ជំនាញ​ខាង​គាស់​ប្រជាពលរដ្ឋ​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ បន្ទាប់ពីកម្លាំង​កងរាជអាវុធហត្ថ​ទួលគោក ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច ផ្លូវ​លេខ​១៦៣ ភូមិ​៣ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែឧសភា​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ​ចៅ ណា​រុធ (​ហៅ ឈួ​យ​) ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ១១៩​អឺ​សូន្យ ផ្លូវ​២៨៨ សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ សាយ រដ្ឋា (​ហៅ ច្រឹង​) ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ និង​បាន​ដកហូត​វត្ថុតាង​មានដូចជា ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1BO-9799 (​របស់​ជនរងគ្រោះ​)​។ សម្ភារៈ​កាច់ក ម៉ូតូ​មួយ​កំ​ផ្លេ​រ​។ 

    មន្ត្រី​អាវុធហត្ថ​បន្តថា តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​ប្រាប់ថា​ពីមុន​ខ្លួន​បានធ្វើ​សកម្មភាព​ល​លួច​ម៉ូតូ​ម៉ាក​ស្កូ​ពី ១​គ្រឿង​បានសម្រេច​ផងដែរ​នៅ​ចំណុច​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​កាត់ទោស​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់