adverise with khmeread Alex and mark 1

Alex Ferguson និង Mark Clattenburg លេងសើចជាមួយគ្នាមុនការប្រកួតផ្តាច់ព្រ័ត្រ FA Cup

          ​ប្រសិនបើ​លោក​ Alan Pardew បាន​ឃើញអាជ្ញាកណ្តាល​ Mark Clattenburg និយាយ​លេងសើច​ជា​មួយ​លោក Alex Ferguson មុន​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ FA Cup ចាប់ផ្តើម​ តើលោកនិងមានអារម្មណ៍យ៉ាងម៉េចដែរ?​។​

តាំងពី​ចាប់ផ្តើម​ប្រកួត​បាន​ប៉ុន្មាននាទី លោក Alan Pardew ក្តៅស្លឹកត្រ​ចៀកនៅពេល​អាជ្ញាកណ្តាល Mark Clattenburg ផ្លុំកញ្ចែរ​ផ្តល់​បាល់ហ្វ្រីឃីក​ពីរ​លើក​ឲ្យ​ក្រុម​​ Crystal Palace ​ទាំងខណៈ​ពេល​ដែលកីឡាករ​របស់ Crystal Palace មាន​ប្រៀប​ក្នុង​ការ​រក​គ្រាប់បាល់​។

          Alan មិន​ទាន់ក្តៅក្រហាយ​ខ្លាំងទេ នៅពេល​កីឡាករ Connor Wickham ប៉ះទង្គិច​ជាមួយកីឡាករ Chris Smalling បើទោះបីជាខ្សែប្រយុទ្ធ​រូបនេះ​មាន​ឱកាស​ទាត់បញ្ចូល​ទីក៏ដោយ។ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​មិន​អាច​បិទបាំងកំហឹង​របស់លោកបាន​នៅពេល​អាជ្ញាកណ្តាល Mark Clattenburg ផ្តល់បាល់ហ្វ្រីឃីក​ម្តងទៀត​ទោះជា​កីឡាករ Joel Ward រត់ដាច់​កីឡាករ Marcos Rojo ក៏ដោយ។

          មិនមែន​មាន​តែលោក Alan ម្នាក់ប៉ុណ្ណោះ​ទេ ដែល​រិះគន់​អាជ្ញាកណ្តាល​រូបនេះ។ Jamie Carragher បាននិយាយថា “​Mark គឺកំពូល​អាជ្ញាកណ្តាល​ ប៉ុន្តែ​ថា​ នេះគឺជា​ការកាត់ក្តីដ៏គួរឲ្យ​ភ្ញាក់ផ្អើល”៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់