adverise with khmeread Index2

បុរសម្នាក់ទៅបណ្តែតមងលង់ទឹកស្លាប់

     កណ្តាល ៖ បុរសម្នាក់បានទៅបណ្តែតមងបានលង់ទឹកស្លាប់កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ២២ ខែឆ្នូ ឆ្នាំ២០១៥នៅចំណុចតាម បណ្ដោយដងទន្លេសាប ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮខេត្តកណ្ដាល។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យន សុភា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រោយសំបួរ ឃុំ កោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាល។
    ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅបណ្ដែតមង នៅចំណុចកើតហេតុក៏បាត់ខ្លួនរហូត មិនត្រឡប់មកវិញ ។ក្រុមគ្រួសារបានតាមរកក៏ឃើញទូករបស់ជនរងគ្រោះ ប៉ុន្តែពុំឃើញជនរងគ្រោះ ក៏នាំគ្នាមុជទឹករាវរកក៏ឃើញសាកសពនៅបាតទន្លេហើយបានស្រង់យកផ្ទះ
    បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកនិងជាមួយប៉ុស្តិ៍មេភូមិនិងគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថាពិតជាបានស្លាប់ដោយលង់ទឹក ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់