adverise with khmeread Guus and drogba

លោក Guus Hiddink នឹងនៅជាទីប្រឹក្សារបស់ក្លឹប Chelsea

          គ្រូបង្វឹក​សញ្ជាតិ​ហូឡង់លោក Guus Hiddink បាន​បញ្ជាក់ថា នៅ​រដូវ​កាល​ក្រោយលោកនឹងបន្ត​នៅ​ជា​មួយ​ក្លឹប Chelsea​​ ទៀតក្នុងតួនាទីជា​ទីប្រឹក្សា។​ គ្រូ​បង្វឹក​​រូបនេះ​បាន​ចូល​ដឹកនាំ​ក្លឹប​ Chelsea ​ក្នុងឋានៈ​ជា​គ្រូ​បង្វឹក​បណ្តោះអាសន្ន​ជាលើក​ទី​កាល​ពីខែធ្នូ ហើយនៅ​រដូវ​ក្តៅនេះលោកនឹងត្រូវ​ជំនួស​ដោយ​លោក Antonio Conte វ័យ៤៦​ឆ្នាំ ដែលនិងក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Chelsea ក្នុងកិច្ច​សន្យា​ដឹកនាំ​បីឆ្នាំ​។

          លោក​ Guus Hiddink ​វ័យ​៦៩ឆ្នាំ​បាន​និយាយថា លោក​បានពិភាក្សាជា​មួយ​កីឡាករ​ជើង​ចាស់របស់ Chelsea គឺ​កីឡាករ Didier Drogba និង Petr Cech អំពី​លទ្ធភាព​នៃ​វិលត្រឡប់​មក​កាន់​ក្លឹបនេះ​នៅពេល​កីឡាករ​ទាំងនេះ​ចូល​និវត្ត។ លោក Hiddink បាន​ប្រាប់ទូរទស្សន៍ Dutch TV ថា “កាលពីសប្តាហ៍​មុន ខ្ញុំ​បាន​និយាយជាមួយ ​Drogba និង Petr Cech។ នេះគឺជា​អ្វីដែល​ពួក​គេ​ហៅថា វីរបុរស​នៅ​អង់គ្លេស ​អ្នក​ទាំងនេះពិតជា​មាន​ឥទ្ធិពល​នៅក្លឹបនេះ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់