adverise with khmeread 54b53ad8 027c 44e4 b8bc 317826557824

មេបញ្ជាការ​អាវុធហត្ថ​រាជធានី​បំពាក់​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​មាន​ស្នាដៃ​

    ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ជិត​មួយ​ពាន់​នាក់​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ និង​ប្រកាស​តែ​តាំង​មុខដំណែង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    ពិធី​ប្រកាស​តែងតាំង​មុខងារ និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​កងកម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​នៅ​ភ្នំពេញ​សរុប​ចំនួន​៩០៩​នាក់ ក្នុងនោះ​ប្រកាស​តែងតាំង​មុខងារ​ថ្មី​ចំនួន​២៣​នាក់ និង​បំពាក់​ឋានន្តរសក្តិ​ចំនួន​៨៨៦​នាក់ ក្រោម​អធិបតីភាព​លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ឧសភា​ថា នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ប្រវត្តិសាស្ត្រ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​គេ​ឃើញ​មានការ​ប្រកាស​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​នាយ នាយរង​អាវុធហត្ថ​របស់ខ្លួន​យ៉ាងច្រើន​ដូច្នេះ​រហូតដល់​ទៅ​៩០៩​នាក់ និង​មានការ​បំពាក់​សក្តិ​ដោយផ្ទាល់​ដល់​គ្រប់ៗ​គ្នា​ផងដែរ។​

    ឆ្លៀត​ក្នុងឱកាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​លើកឡើងថា ការរៀបចំ​ឱ្យមាន​ពិធី​នេះ​ឡើង គឺ​ទទួលបាន​ការអនុញ្ញាត​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​ការតែងតាំង​មុខងារ​និង​បំពាក់ស័ក្តិ​នៅថ្ងៃនេះ គឺជា​កិត្តិយស​សម្រាប់ នាយ នាយរង​អាវុធហត្ថ​គ្រប់រូប​ផង ,​សម្រាប់​ក្រុមគ្រួសារ​ពួកគេ​ផង និង​សម្រាប់​កិ​ត្ត​យស​ទាំងអស់​ផង​។​

    លោក​មេបញ្ជាការ​បាន​សំណូមពរ​ដល់​នាយ នាយរង អាវុធហត្ថ​គ្រប់រូប សូម​បន្ត​ការប្រឹងប្រែង បំពេញការងារ ការពារ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ជូន​ដល់​ប្រទេសជាតិ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ត្រូវ​ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ កុំ​ឲ្យ​មាន​ជន​អគតិ មក​បង្កចលាចល ញុះញង់​បំផ្លិចបំផ្លាញ សុខសន្តិភាព ដែល​យើង​កំពុងមាន សព្វថ្ងៃនេះ​បានជា​ដាច់ខាត​។​

    ជា​ចុងក្រោយ​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ផ្តាំផ្ញើ​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរ​រក្សា អនាម័យ សុខភាព ផ្ទាល់ខ្លួន​ឲ្យ​បានល្អ​គ្រប់ៗ​គ្នា ដើម្បី​អនាគត​ខ្លួនឯង​និង​ក្រុមគ្រួសារ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់