adverise with khmeread F2d114e3 f31b 49ea 8efa 26b7da3ebe36

ឥត​កេរ្តិ៍ខ្មាស់​នាំគ្នា​យក​ទីសាធារណៈ​ធ្វើជា​ផ្ទះ​សម្រាប់​រួមភេទ​និង​ជក់​គ្រឿងញៀន​

    កំពង់ស្ពឺ ៖ អាជ្ញាធរ​ក្រុង​ច្បារមន​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​កង​រាជ​អា​វុ​ហ​ត្ត​ក្រុង​ច្បារមន ចុះបង្ក្រាប​ទៅលើ​ក្រុមយុវជន​វ័យៗ​ក្មេង នាំគ្នា​មក​រួមភេទ​ឥត​កេរ្តិ៍ខ្មាស់​និង​នាំគ្នា​សេព​គ្រឿងញៀន នៅតាម​ទីសាធារណៈ នៅ​ចំណតរថយន្ត​នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ។​

    ការចុះ​បង្ក្រាប​នេះ​អាជ្ញាធរ​បាន​ឃាត់​ពួកគេ​ក្នុង​បទល្មើស​អាសអាភាស​ជាក់ស្តែង ទើប​យកមក​ធ្វើការ​អប់រំ​ណែនាំ​ផងដែរ ដល់​យុវជន​ចំនួន ៦​នាក់ ក្នុងនោះ​មាន​នារី​៣​នាក់ ដែល​យក​ទីសាធារណៈ​ធ្វើជា​ផ្ទះ ជា​កន្លែង​រួមភេទ ជក់​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ទីតាំង​បេនឡាន​របស់​ឈ្មោះ​ប៉េ​ន​ឡាន​ឈួន គីម​សាន​។​

    បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់