3e19ba68 83c2 449e b844 27037a4a1e16

ក្រសួងសុខាភិបាល​បិទ​គ្លីនិក​ឃឹម​រ៉ានី បន្ទាប់ពី​មានរឿង​អាស្រូវ​រាប់​ភ្លេច​

    ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តីសម្រេច​បិទ​គ្លីនិក​មួយ​ដែល​ល្បីល្បាញ​ខាង​កាប់ឆៅ​ឈ្មោះ​« ឃឹម រ៉ានី​» ដែលមាន​ទីតាំង​នៅផ្ទះ​លេខខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​មាន​ហេតុការណ៍​ចាក់​ថ្នាំ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​២២​ឧសភា​ឆ្នាំ​២០១៦​និង​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

    សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល​បាន​ពន្យល់ថា «​ការបិទ​គ្លីនិក​ឈ្មោះ ឃឹម រ៉ានី នេះ​ដោយសារតែ​មន្ទីរ​សម្រាក​ព្យាបាល ឃឹម រ៉ានី បង្កឱ្យមាន​បញ្ហា​ជាច្រើនលើក​ច្រើនសារ ដោយ​មិន​គោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន​ពេល ដាក់ពាក្យ​ស្នើសុំ​បើក​មន្ទីរ​សម្រាក​ព្យាបាល និង​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង »​។​

    កន្លងទៅ​ក្រសួងសុខាភិបាល ក៏​ធ្លាប់បាន​ណែនាំ​រឹតបន្តឹង​ការត្រួត​ស្តង់ដារ គ្លីនិក មន្ទីរពេទ្យ និង​ឱសថស្ថាន​នានា ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្លួន ឱ្យ​មានការ​ប្រុង​ប្រ​យ័៏​ត្ន និង​ត្រូវមាន​គុណភាព​ផងដែរ​។ ក្រសួង​នេះ​ក៏​ធ្លាប់​បានធ្វើ​យុទ្ធនា​ការបិទ​គ្លីនិក​គ្មាន​ច្បាប់​ជាច្រើន​នៅ​ទូទាំងប្រទេស​។ 

    យុទ្ធនាការ​នោះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​ហេតុការណ៍ ឆ្លង​មេរោគ​អេដស៍ ដល់​មនុស្ស​រាប់រយ​ក​នាក់ នៅ​ឃុំ​រកា ខេត្តបាត់ដំបង ដែល​បណ្តាល​មក​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​បាន​ប្រើប្រាស់​ម្ចុ​ល​ចាក់​ថ្នាំ​រួម​។ ក្រោយមក​គ្រូពេទ្យ​នោះ ក៏ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ផងដែរ​។​

    នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ មាន​បុរស​ម្នា​ក់បាន​បែកពពុះមាត់​ប្រកាច់​រហូតដល់​ស្លាប់ បន្ទាប់ពី​រូបគាត់​មាន​អា​ការៈមិន​ស្រួលខ្លួន​ចេះតែ​ឈឺ​ខ្នង ហើយ​ត្រូវ​មិត្តភក្ដិ​បាន​នាំទៅ​ចាក់​ថ្នាំ ចំនួន​២​ម្ជុល នៅក្នុង​ឃ្លីនិក ឃឹម រ៉ានី​។ 

    ជនរងគ្រោះ​មាន ឈ្មោះ​ឡាំ តៅ​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​៥២​សេ ផ្លូវ​លេខ​២០៩ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ (​ក្នុង​បុរី​វិមាន​ភ្នំពេញ​) មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​សា​វី​ម៉ិច មាន​ប្រពន្ធ​ឈ្មោះ សុខ រដ្ឋ​មនី អាយុ​២៨​ឆ្នាំ។​

    សាច់ញាតិ​ជនរងគ្រោះ បានឱ្យដឹងថា មុន​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្ដិ​គេ​ម្នាក់ទៀត ឈ្មោះ រ៉ា បាន​បបួលគ្នា ទៅ​ហូប​គុយទាវ​នៅ​ម្ដុំ​ទួលគោក​។ ក្រោយ​ហូប​គុយទាវ​ហើយ​ជនរងគ្រោះ​បាន​ត្អូញ​ថា​ចេះតែ​ឈឺ​ខ្នង​ស្ទើ​ទ្រាំ​មិន​ចង់បាន ហើយ​មិត្តភក្ដិ​ក៏​ជូនទៅ​ពេទ្យ​។ 

    ពេល​ជិះ​ឃើញ​ឃ្លីនិក ឃឹម រ៉ានី ក៏​នាំ​ជនរងគ្រោះ​ចូល​ពិនិត្យ ក្រោយ​ពេទ្យ​ពិនិត្យ ហើយក៏​យក​ថ្នាំ​ចាក់ឱ្យ​ជនរងគ្រោះ​២​ម្ជុល​បានតែ​បន្តិច​ស្រាប់តែ​ឃើញ ជនរងគ្រោះ​ប្រកាច់​បែកពពុះមាត់ ពេលនោះ​ស្រាប់តែ​ពេទ្យ​ឱ្យ​មិត្តភក្ដិ​អ្នក​ជូនទៅ​ផ្ដិតមេដៃ នៅលើ​ក្រដាស​រួចហើយ​ឱ្យប្រញាប់​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ពេលទៅដល់​ស្រាប់តែ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា «​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​»​។ 
    ស្តាប់​ភរិយា​លោក​ឡាំ តៅ​គង់ រៀបរាប់ ៖

    នាង សុខ រដ្ឋ​មនី បានឱ្យដឹងថា​«នាង​ទើបតែ​ការ​ហើយ ទើបតែ​និយាយ​គ្នា​ថា គ្រប់​១​ខែ​ចាំ​បង​នាំ​អូន​ដើរលេង ចង់ទៅ​ណា​បង​ជូនទៅ អូន​ប្រាប់​បង​ថា រវល់​ចឹ​ង​ចាំ​យប់​ថ្ងៃនោះ ទៅ​ស្រូបខ្យល់​នៅ​ Le moon ​បាន​ហើយ បង​ក៏​ថា​អូ​ខេ​។ ព្រឹក​ឡើងទៅ​ញ៉ាំអី ប្រាប់ថា​ចាំ​ទិញ​អី​ផ្ញើ​អូន​ចង់​បាយ​ឬ​គុយទាវ ផ្តាំ​អូន​កុំ​ធ្វើការ​ធ្ងន់ ថែខ្លួន​ដឹង​នៅ​? ខ្លាច​អូន​ហត់​ខ្លាច​អូន​ឈឺ សប្បាយៗ​ចិត្ត ម៉ោង​ជិត​៨​បង​មក​យកទៅ​ស្ថានីយ​ណា​ប្រពន្ធ​សំលាញ់​។ ស្រណោះ​ត្រង់​កំពុង​មិន​ស្រួលខ្លួន​ហើយ ឆ្លៀត​ឱ្យគេ​ខ្ចប់​បាយ​ទុកអោយ​ប្រពន្ធ​។ 

    ស្រាប់តែ​ម៉ោង​៧​និង​៤៣ នាទី គាត់​តេ​មក​ប្រាប់​ប្រពន្ធ​ថា បង​ទៅ​អត់​កើត​ទេ ឈឺ​ខ្នង​បើកឡាន​អត់​រួច ឥឡូវ​នៅ​គ្លីនិក ឃឹម​រ៉ានី ជិះ​មក​ឃើញ​ឡាន​បងហើយ​។ ខ្ញុំ​ដើរ​ជិត​ដល់​ក្រៅ​ទើប​រកបាន​ម៉ូតូឌុប​ជិះ ប្រហែល​ជាង​១០​នាទី​មកដល់​គ្លីនិក​ភ្លាម៨​ និង​០២​នាទី តេ​ទៅ​ប្តី​សួរ​បង​ទៅណា​ហើយ អត់​ឃើញ​ឡាន​ចឹ​ង នៅក្នុង​អត់​? តែ​អ្នក​លើក​ទូរ​សព្ទ​ថា គង់​គេ​បញ្ជូនទៅ​កាល់ម៉ែត​ហើយ​ដាច់ខ្យល់​ហើយ​។ សួរថា​ជឿ​អត់ ទើប​តេ​ប្រាប់​ប្រពន្ធ​ឱ្យមក​មើល​សោះ ហើយក៏​មិនដែល​ឈឺ​អី​ទាក់ទង​បេះដូង ចូល​គ្លីនិក គេ​អត់​ប្រាប់ថា​ឈឺ​អី​ផង​ចាក់​អស់​២​ម្ជុល ត្រឹមតែ​៣ ៤​នាទី​មនុស្ស​ក៏​ប្រកាច់​បែកពពុះមាត់ ហើយ​គេ​ក៏​ឱ្យ​ឡានពេទ្យ​គេ​ដឹក​ចេញ​ភ្លាម ហើយ​មិនឱ្យ​យើង​អង្គុយ​ខាងក្រោយ​ទៀត​ មកដល់​កាល់ម៉ែត គេ​ថា​ផុតដង្ហើម​មុន​មកដល់​។ សួរថា ស្លាប់​ពី​ណា​? សព​អាច​ស្លាប់​តាំងពី​ពេលនោះ​ម្ល៉េះ គឺ​បន្លំ​ដឹក​ចេញ​ភ្លាម​។ អយុត្តិធម៌​អត់ ពេល​មើល​អត់​មាន​ថា​ឈឺ​អី​ទេ »​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់