adverise with khmeread 65b83b5c 43fe 43a4 b6b3 1039c22fe38a

ចាប់វាយ​ខ្នោះ​បុរស​ម្នាក់​បើក​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ហើយ ចុះមក​វាយ​ប៉ូលិស​ទៀត​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ បាន​ចាប់​វាយខ្នោះ បុរស​ម្នាក់​ដោយសារតែ​បុរស រូបនេះ​បាន​បើក​ម៉ូតូ បញ្ច្រាស​ផ្លូវ​ហើយ ស្រាប់តែ​ចុះ​ពីលើ​ម៉ូតូ មក​វាយ​នាយរង​ប៉ូលិស​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ ថែមទៀត​មិនដឹង​អាង​
​ស្អី។​

    ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង នៅ​ចំណុច​គោលដៅ​ដាក់​ត្រួតពិនិត្យ​ចរាចរណ៍ ចាប់​អ្នកជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ ស្ថិតនៅ​តាមផ្លូវ ម៉ៅ​សេទុង កែង​ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន។​

    មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ខណៈ​កម្លាំង​សមត្ថកិច្ច មួយក្រុម​ដាក់​គោលដៅ ត្រួតពិនិត្យ​ចរាចរណ៍​នោះ ស្រាប់តែ​បុរស​រូបនេះ បាន​បើក​ម៉ូតូ​ម៉ាក គុប​មូល មក​បញ្ច្រាស​​ផ្លូវ ពេលនោះ​កម្លាំង​គោលដៅ​បាន​ហៅ​ឲ្យ​ឈប់ ធ្វើការ​ផាកពិន័យ​។​

    គ្រាន់តែ​ចុះ​ពីលើ​ម៉ូតូ​ភ្លាម ស្រាប់តែ​បុរស​រូបនោះ ចុះមក​វាយ​នាយរង​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ បណ្តាល​ឲ្យ​រងរបួស​ទើប​កម្លាំង អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែម្តង​។ ជននេះ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ តាម​នីតិវិធី​។​

    ក្រោយ​ការនាំ​ខ្លួន​យកទៅ​សួរនាំ ស្រាប់តែ​ឪពុកម្តាយ​របស់គេ បាន​យក​ក្រដាស​បញ្ជាក់​ពី​គ្រូពេទ្យ​ថា មាន​ជម្ងឺ​ប្រចាំកាយ ពោល​មិន​ពេញលក្ខណៈ តែ​យ៉ាងណា​នោះ រង់ចាំ​ការសួរនាំ​សិន ដើម្បី​ដោះស្រាយ​បញ្ចប់រឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់