adverise with khmeread 24523752 9c8f 4941 9a60 7efa45084947

ខ្មាស់​គេ​ណាស់, ប្រជា​ការពារ​៥០​នាក់​តវ៉ា​ប្រាក់ឧបត្ថម្ភ​របស់​ចៅហ្វាយ​ខណ្ឌដង្កោ​

    ភ្នំពេញ ៖ ក្រុម​ប្រជា​ការពារ ខណ្ឌដង្កោ ប្រមាណ​៥០​នាក់ នាំគ្នា​ដោះ​សម្លៀកបំពាក់​ធ្វើការ​តវ៉ា​ចំពោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ដែល​ប្រើ​កម្លាំង​ដូច​គោ​តែ​គ្មាន​ផ្ដល់​កម្រៃ សូម្បី​ថ្លៃ​បាយ​ប្រចាំថ្ងៃ ដែល​ខុសពី​អភិបាលខណ្ឌ​មុនៗ។

​    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ក្រោយ​ក្រុម​ប្រជា​ការពារ នាំគ្នា​ដោះ​សម្លៀកបំពាក់​ធ្វើការ​តវ៉ា លោក នុត ពុធ​ដា​រ៉ា បាន​យល់ព្រម​បែង​ចែកវេន​ក្រុម​ប្រជា​ការពារ ជា​២​វេន និង​ផ្ដល់ប្រាក់​អាហារ​មួយ​វេន​២០$ (២៥ នាក់​) ដែល​ពីមុន​កម្លាំង ៥០​នាក់ គឺមាន​តែមួយ​វេន។

​    តែ​ទោះជា​យ៉ាងណា​ក្រុម​ប្រជា​ការពារ មិនទាន់​ប្រាកដថា​នឹង​ទទួលយក​បែបណា​នៅឡើយ​ទេ  ព្រោះ​លោក​អភិបាលខណ្ឌ​យក​សំណើ​នេះ​ទៅ​ពិភាក្សា​សិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់