adverise with khmeread 25426 1mf4wzz

កំហុសដ៏ធំមហិមាក្នុងប្រវត្តិសាស្រ្ត!

    ​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​មុន​នៅលើ​វេ​ប​សាយ News Broke ឱ្យដឹងថា​បុរស​ម្នា​ក់បាន​លុប​ឯកសារ​ក្រុមហ៊ុន​របស់គាត់​ទាំងស្រុង​ជាមួយនឹង​កំហុស​កូដ​ដ៏​តូច​មួយ​។ អ្នកផ្ដល់​សេវាកម្ម Hosting លោក Marco Marsala បាន​ដំណើរ​កូដ​មួយ​គឺ "rm -rf" ជា​កូដ​មួយ​ដែល​បាន​លុប​ឯកសារ​ទាំងអស់​គ្មាន​សល់​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​កំហុស​ដ៏​ធំ​មិនគួរ​កើតមានឡើង​ទាល់តែសោះ​ក្នុង​ប្រវត្តិសាស្ត្រ​។​

​    ​១. ការបដិសេធ​លោកស្រី JK Rowling
​    ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បដិសេធ​លោកស្រី JK Rowling តែ​ក្រោយមក​លោកស្រី​បាន​និពន្ធ​សៀវភៅ Harry Potter ទទួលបាន​គាំទ្រ​និង​រកបាន ១​ពាន់​លាន​ដុល្លារ​ដោយ​សៀវភៅ Harry Potter​។​

​    ​២. ការ​បោះចោល​ភាគហ៊ុន​ក្រុមហ៊ុន Bitcoin
​    ​លោក James Howells បាន​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន Bitcoins ចំនួន ៧.៥០០ សន្លឹក​ក្នុង​ឆ្នាំ ២០០៩ នៅពេល​ភាគហ៊ុន​ទាំងអស់​សឹងតែ​គ្មាន​តម្លៃ​។ ត្រឹម​ឆ្នាំ ២០១៣ ភាគហ៊ុន​មួយ​សន្លឹក​របស់​ក្រុមហ៊ុន Bitcoin មានតម្លៃ​រហូត​ទៅដល់ ៨៨៩ ដុល្លារ ដោយ​ធ្វើឱ្យ​ភាគហ៊ុន​របស់​បុរស​ជ​ន​ជាតិ​វែ​ល​មានតម្លៃ ៦,៥​លាន​ដុល្លារ​។​

​    ​៣. ការមិន​ទិញ​ក្រុមហ៊ុន Google ក្នុងតម្លៃ ១​លាន​ដុល្លារ​
​    ​អ្នក​រកឃើញ Google លោក Larry Page និង​លោក Sergey Brin ជានា​យក​ប្រ​ត្តិ​ប​តិ ក្នុង​ឆ្នាំ ១៩៩៩ និយាយថា​ពួកគេ​បាន​ស្វែ​ករក​ការលក់ Search Engine តម្លៃ​ប្រហែល ១ លាន​ដុល្លារ​។ ពួកគេ​ទាំងពីរ​បានដាក់​ដេញថ្លៃ​ក្នុងតម្លៃ ៧៥ ម៉ឺន នៅតែមាន​អ្នក​ច្រានចោល​។ ថ្ងៃនេះ Google មានតម្លៃ​រហូត​ទៅដល់ ៣៦៥ ពាន់​លាន​ដុល្លារ​។​

​    ​៤. ការមិន​បាញ់សម្លាប់​ហ៊ី​ត្លែរ​
​    ​ក្នុង​ឆ្នាំ ១៩១៤ ទ័ព​អង់គ្លេស​លោក Henry Tandey បានឃើញ Lance Corporal Adolf Hitler គ្មាន​អាវុធ​និង​របួស​ក្នុង​ប្រឡាយ​មួយ ប៉ុន្ដែ​របាយ​ការ​ថា​គាត់​បានសម្រេច​ចិត្ត​មិន​បាញ់សម្លាប់​គាត់​។ ការ​ទុក​ហ៊ី​ត្លែរ​ឱ្យ​រស់រានមានជីវិត គឺជា​កំហុស​ធំ​បំផុត​សម្រាប់​សង្គ្រាមលោកលើកទី ២​។​

​    ​៥. ការបដិសេធ​លោក Brian Acton និង​លោក Jan Koum សម្រាប់​ការងារ​មួយ​
​    ​Facebook បាន​បដិសេធ​អ្នកសរសេរ​កម្មវិធី​ពីរ​នាក់​គឺ​លោក Brian Acton និង Jan Koum ក្នុង​កិច្ចសម្ភាសន៍​ការងារ​ក្នុង​ឆ្នាំ ២០០៩​។​

​    ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ក្រុមហ៊ុន Facebook បាន​បង់លុយ​ចំនួន ១៩ ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​កម្មវិធី WhatsApp ដែល​អ្នក​ទាំងពីរ​បង្កើត​ឡើង​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់