adverise with khmeread 1

​អតីត​សមាជិក​ក្រុម Girls' Generation ស្រក់​ទឹកភ្នែក​អំឡុង​ការថត​វីដេអូ​បន្ត​ផ្ទាល់​បន្ទាប់ពី​ប្រិយមិត្ត​ផ្ញើ​សារ​មួយច្បាប់​ជូន​នាង​

    ​Jessica Jung បាន​ចូលរួម​នៅក្នុង​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​មួយ​ជាមួយនឹង​ប្រិយមិត្ត​របស់​នាង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អាល់​ប៊ុ​ប​ចម្រៀង​ទោល​ដំបូង​របស់​នាង​។​

​    ​នៅ​អំឡុង​ពាក់កណ្តាល​នៃ​វីដេអូ​មួយ​នេះ​គេ​ប្រទះឃើញ Jessica ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ក្នុងអំឡុង​ការអាន​សំបុត្រ​អ្នកគាំទ្រ​ក្នុងពេល​នៃ​ការផ្សាយ​បន្ត​ផ្ទាល់​របស់​នាង​។​

​    ​ហេតុការណ៍​នេះ​បានកើត​ឡើង បន្ទាប់ពី​នាង​បាន​ចាប់​សំបុត្រ​មួយច្បាប់​ពី​ប្រិយមិត្ត​មួយរូប​របស់​នាង ដែល​និយាយថា​នាង​ទទួលបាន​ការលើក​ទឹក​ចិ​ត្ដ​យ៉ាងខ្លាំង​ដោយ​ចម្រៀង​របស់ Jessica Jung បន្ទាប់ពី​ម្តាយ​របស់​នាង​បាន​ចែក​ឋាន​ដោយសារ​ជំងឺមហារីក ហើយ​នាង​ទទួលបាន​នូវ​កម្លាំងចិត្ត​មកវិញ​បន្ទាប់ពី​បាន​ស្តាប់​ចម្រៀង​របស់ Jessica​។​

​    ​Jessica Jung មិនអាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​មិនឱ្យ​ស្រក់​ទឹកភ្នែក​បានឡើយ​ខណៈដែល​នាង​កំពុង​អានសំបុត្រ​មួយច្បាប់​នោះ​។​

​    ​នាង​បាន​បន្ត​ការ​ថ្លែង​ពាក្យ​អរគុណ​ទៅកាន់​បណ្តា​ប្រិយមិត្ត​សម្រាប់​ការគាំទ្រ​របស់​ពួកគេ ហើយ​នាង​ក៏បាន​សន្យាថា​នឹង​បង្កើត​បទ​ចម្រៀង​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ពួកគេ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់