adverise with khmeread Index

ឃាត់បុរស២នាក់រក្សាគ្រឿងញៀនខុសច្បាប់

     កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីៈរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំណុចៈផ្លូវជាតិលេខ២ភូមិព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ។
   ប៉ូលិសក្រុងតាខ្មៅបានឲ្យដឹងថា ជនល្មើសចំនួន២នាក់១-ឈ្មោះសយ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដនិង២-ឈ្មោះ ផ្លេក ដែន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដអ្នកទាំងពីរនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ ភ្នំពេញ។វត្ថុតាងដកហូតៈក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់តូច ស្បោងថ្នាំប្រើថ្នាំអស់មួយនិងម៉ូតូ០១គ្រឿងម៉ាកc100កូរ៉េ ពណ៍ខ្មៅ ស្លាកលេខONG136-1045 ។
    ប៉ូលិសបន្តថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅបានចេញល្បាតក៏បានជួបជនសង្ស័យកំពុងជិះម៉ូតូរួចហើយក៏បានឆែកឆេរឃើញវត្ថុតាងខាងលើតែម្តង។
    តាមការសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញថ្នាំញៀនមកពីម្តុំឡឥដ្ឋចាក់អង្រែក្រោមដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន៕

adverise with khmeread

មតិយោបល់