adverise with khmeread Aoa

រូបភាពរបស់ Seolhyun ត្រូវបានដកចេញពីគេហទំព័រនិងបណ្តាញសង្គមនៅកូរ៉េ

          បើទោះបីជា​មាន​ការ​ប្រកាស​ថាតារា​ចម្រៀង Seolhyun សមាជិក​របស់​ក្រុម​ចម្រៀង AOA នឹងមិន​ត្រូវ​បាន​ដក​ឋានៈ​ជា​ឯកអគ្គ​រដ្ឋទូត​តំណាងវិស័យ​ទេស​ចរណ៍​ក៏ដោយក៏​រូបភាព​របស់​តារាចម្រៀងរូបនេះ​ត្រូ​វបាន​គេ​ដកចេញពី​គេហទំ ព័ររបស់ Visit Korean Committee កាលពីថ្ងៃទី២២ខែឧសភា។

          Seolhyun​ ​ដើមឡើយ​ត្រូវ​បាន​តែង​តាំងជា​ឯកអគ្គរដ្ឋទូត​ទេសចរណ៍រួម​ជា​មួយ​តារា​ភាព​យន្ត Lee Min Ho សម្រាប់​យុទ្ធនាការទេសចរណ៍ “2016~2018 Years of Korea Tourism”។ ទោះបីជា​យ៉ាងណា Seolhyun និង​មិត្ត​រួម​ក្រុម Jimin ថ្មីៗ​នេះរងការរិះគន់​ដោយសារតែ​មិន​អាចចាំឈ្មោះ​វីរបុរស​ប្រវត្តិសាស្ត្រ​សំខាន់​ម្នាក់នៅក្នុងកម្មវិធី​ “Channel AOA”។

          អ្នក​និយមអ៊ីនធើណិត​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​តារាចម្រៀងទាំងពីរ​ ជា​ពិសេសពាក់ព័ន្ធ​នឹង​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ទេសចរណ៍​របស់ Seolhyun ដោយ​និយាយថា “វាពិតជា​គ្មានន័យដែល​នាងស្ថិតក្នុងឋានៈ​បង្រៀន​អ្នក​ដទៃ​អំពី​ប្រទេស​កូរ៉េ ប៉ុន្តែ​នាងមិន​ដឹងពីប្រវត្តិសាស្ត្រ​កូរ៉េ”។

          វាទំនងជា​ថា រូបភាព Seolhyun ត្រូវ​បានលុបចេញពី​​ homepage ផ្លូវការ​ទាំង​ពីរ​និងគ្រប់បណ្តាញ​គណនីសង្គម​ទាំងអស់​ដោយសារតែភា​ពចម្រូង​ចម្រាស​នេះ។ ទោះជា​យ៉ាងណា តំណាង​មកពី Visit Korea Committee បាន​អះអាង​ថា “យើងគ្មាន​គម្រោង​ដាក់បេក្ខភាព​ថ្មីជំនួស​នាងទេ”៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់