adverise with khmeread 1

​បែកធ្លាយ​រូបភាព Benzema ចង់​មក Man Utd!

​    ​តើ​កីឡាករ Karim Benzema បានបង្ហាញ​តម្រុយ​ថា គាត់​ចង់​មក​ក្លឹប​បិសាច​ក្រហម Manchester United មែន​ទេ​?

​    ​តារា​របស់​ក្រុម Real Madrid រូបនេះ​បាន​ផុស​រូបភាព​របស់គាត់​កំពុងតែ​ឱប​កូនស្រី​របស់គាត់​នៅលើ​បណ្តាញ​សង្គម Instagram​។ ប៉ុន្តែ​ខណៈ​វា​ជា​រូបភាព​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ឪពុក​ម្នាក់ ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាន​ងឿងឆ្ងល់​ថា​តើ​រូបភាព​នៅ​ខាងក្រោយ​ជា​អាវ​របស់ Man Utd ឬ​យ៉ាងណា​។​

​    ​ច្បាស់​ណាស់ រូបភាព​នោះ​ជា Logo របស់​ក្រុម​បិសាច​ក្រហម​!

​    ​ស្របពេល​លោក Jose Mourinho ត្រូវបាន​រំពឹងថា នឹងចូលរួម​ជាមួយ Manchester United នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ តើ​នេះ​ជា​សញ្ញា​រវាង​អតីត​គ្រូបង្វឹក Real Madrid និង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ​នឹងធ្វើ​ការ​ជាមួយគ្នា​ម្តងទៀត​?

​    ​លោកអ្នក​អាច​ពិចារណា​តាម​ការគួរ​!៕

 

M❤️

A photo posted by Karim Benzema (@karimbenzema) on

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់