adverise with khmeread 1

​ជិត​ដូច​ហើយ​! តោះ​មើល Superman អាស៊ី​ថា​តើ​គាត់​ទទួលបាន​អ្វីខ្លះ​ក្រោយ​ឆ្លងកាត់​ផ្លែកាំបិត​ជិត ២០ ឆ្នាំ​មកនេះ​

    ​បណ្តា​អ្នកគាំទ្រ​តួអង្គ​វីរៈបុរស​គ្រប់រូប​ប្រហែលជា​ចង់បាន​ត្រឹមតែ​សម្លៀកបំពាក់​មួយ​សម្រាប់​ដើម្បី​បំពាក់​លើ​ខ្លួន​ឱ្យ​មើលទៅ​ដូចជា​តួអង្គ​ដែល​ពួកគេ​ស្រលាញ់​ប៉ុណ្ណោះ​។​

​    ​ដោយឡែក​បុរស​ម្នាក់​ដែល​មកពី​ប្រទេស​ហ្វីលីពីន​នេះ​វិញ គាត់​បាន​បញ្ជាក់ថា​គាត់​មាន​មហិច្ឆតា​លើសពី​អ្វីដែល​អ្នកគាំទ្រ​ធម្មតា​ប្រហែលជា​មិន​ហ៊ាន​ប្រថុយ​ជាមួយ​វា​នោះឡើយ​។​

​    ​យោងតាម​វេ​ប​សាយ Lifebuzz លោក Herbert Chavez បាន​ចំណាយពេល ១៨​ឆ្នាំ​នៅ​ជាមួយនឹង​ផ្លែកាំបិទ​ដើម្បី​ទទួល​ការវះកាត់​កែកុន​មុខ​ឱ្យមាន​ភាពស្រដៀងគ្នា​ទៅនឹង​តួអង្គ Superman ។​

​    ​បុរស​ងប់​ង​ល់​នឹង​វីរៈបុរស​ក្នុង​គំនូរជីវចល​វ័យ ៣៧​ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​រាប់ពាន់​លើក​ទៅលើ​ការវះកាត់​ខ្ទង់ច្រមុះ ខាត់​ស្បែក​ឱ្យមាន​ពន្លឺ ត្រគាក ថ្គាម និង​បបូរមាត់​ដើម្បីឱ្យ​មើលទៅ​ដូចជា​តួអង្គ Superman ។​

​    ​តោះ​ទៅ​មើលថា​តើ​គាត់​ទទួលបាន​អ្វីខ្លះ​ជាមួយនឹង​ការ​ប្រថុយ​ទៅលើ​ការវះកាត់​ក្នុង​រយៈពេល​ដ៏​យូរ​មួយ​នេះ​!៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់