adverise with khmeread E2d12921 db61 44ba 9460 aa85dea17c1e

ឃាត់​បុរស​ម្នាក់​រពឹស​ដៃ​លួច​ទ្រព្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​

    ព្រះសីហនុ ៖ ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​លួច​សម្ភារៈ​ជន​បទេស​​នៅ​ចំនុច បឹង​ហ្គា​ឡូ Free dom ស្ថិតនៅ ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨ និង​០៥​នាទីយប់​។​

    ប៉ូលិស​និយាយថា ករណី​ត្រូវបាន កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សហ​ការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត​ចុះ​ប្រចាំការ​នៅ​កោះរ៉ុង ធ្វើការ​បង្ក្រាប និង ឃាត់ខ្លួននៅ​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១០ យប់​បាន​ជនសង្ស័យ​ឈ្មោះ លេស យូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរបុគ្គលិក​ទូក​លឿន​ TBC មាន​ទីលំនៅ​ភូមិ អណ្តូង​ថ្ម ឃុំ អណ្តូង​ថ្ម ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ZHE CUI ភេទស្រី អាយុ​៣ ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ G60212286 ថ្ងៃ​ផុតកំណត់​ 12.04.2022។ ដកហូត​បាន​វត្ថុតាង ៖ iphone5 , iphone4 និង​លុយ​១៨០​ដុល្លារ។​

    ចំពោះ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​អធិការ​ក្រុង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់