adverise with khmeread 8ab4e9fa bcc8 4c64 a2bc 79e285fdf2d2

មិន​រាងចាល ចាប់​លើក​នេះ​អាច​ដេកគុ​​ក ពីបទ​ចែកចាយ​និង​ប្រើ​គ្រឿងញៀន​

    កណ្តាល ៖ មនុស្ស​៧​នាក់​មិន​រាងចាល​បានផ្តល់​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​បន្ទប់​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៧​នាក់​ដែល​ឃាត់ខ្លួន ​៖ ១.​ឈ្មោះ ម៉ី ចិ​ត្រា ភេទប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេ​ត្ក​ណ្ដា​ល​ ​២.​ឈ្មោះ អឿន វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​៣.​ឈ្មោះ នាត សីហា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អង្គរក្ស ទីលំនៅ​ភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ ៤.​ឈ្មោះ ម៉េង ស៊ា​ង​លី  ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អង្គរក្ស ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌដង្កោ​ ៥.​ឈ្មោះ ភួង ស៊ី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ​៦.​ឈ្មោះ វង់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ធ្វើការ​ហាង ទីលំនៅ​បន្ទប់​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ និង​៧.​ឈ្មោះ ហៃ ស្រីមុំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរធ្វើការ​ហាង ទីលំនៅ​បន្ទប់​ជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​ ៖ ​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​, ​សម្ភារៈ​សម្រាប់​វិច​ខ្ចប់​ដើម្បី​ចែកចាយ និង​ប្រើប្រាស់​មួយចំនួន​, ​ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ូតូ​ម៉ាក​C125​សេរី 2016​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FP-7204 និង​ម៉ូតូ​ម៉ាក​កូន​ទា C50​ពណ៌​ក្រហម គ្មាន​ស្លាក់​លេខ​)​និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១។​

    ប៉ូលិស​បន្តទៀតថា ទទួលបាន​ព័ត៌មាន និង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ ទីតាំង​បន្ទប់​ជួល​ខាងលើ​មានការ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​តាខ្មៅ​,​ ប៉ូលិស ប៉ុ​ស្តិ៍​កំពុង​សំណាញ់ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ទីតាំង​ខាងលើ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៧​នាក់​រួមជាមួយ​វត្ថុតាង​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​សួរនាំ​បន្ត និង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់