adverise with khmeread 0

Idol! David Beckham ទិញ​ប៊ឺ​ហ្គឺ​មួយ​ដុំ និង​ស្រា​បៀរ​ឱ្យ​បុរស​អនាថា​ម្នាក់ ខណៈ​ចេញ​លំហែកាយ​ជាមួយ​កូនៗ​

    ​គាត់​ត្រូវបាន​គេ​ចាត់ទុកជា​មហាសេដ្ឋី​ម្នាក់​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៥០០​លាន​ផោន (៧២៥.៨៥០.០០០​ដុល្លារ​) និង​ជា​បុរស​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុតម្នាក់​នៅលើ​ពិភពលោក​នេះ​។

​    ​ប៉ុន្តែ​កំពូល​អតីត​តារាបាល់ទាត់​ឆ្នើម David Beckham បានបង្ហាញ​ឱ្យ​យើង​ឃើញថា គាត់​នៅតែមាន​ពេលវេលា​មួយចំនួន​សម្រាប់​អ្នក​ដែលមាន​សំណាង​តិចតួច​បំផុត​។​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វ័យ ៤១​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​គាត់​កំពុង​ទិញ​នំ​ប៊ឺ​ហ្គឺ​មួយ​ដុំ និង​ស្រា​បៀរ​ឱ្យបុរស​អនាថា​ម្នាក់​ពី​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​នៅ​ភាគ​ខាងលិច​កីឡដ្ឋាន​ក្រុម​តោ​ខៀវ Chelsea ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​    ​ឪពុក​ក្មេង​ចំនួន​បួនរូប​នេះ​បាន​ប្រទះឃើញ​ចាក​ចេញពី​ហាងលក់​ប៊ឺ​ហ្គឺ​ជាមួយនឹង​ប៊ឺ​ហ្គឺ Tommi’s Burger Joint មួយ​ដុំ បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​ដើម្បី​លំហែកាយជាមួយនឹង​កូនៗ​របស់គាត់​។​

​    ​ដោយ​ចាក​ចេញពី​ទីកន្លែង​នោះ​ជាមួយនឹង​កូន​បីនាក់​របស់គាត់ Harper, Cruz និង Romeo អតីត​កីឡាករ​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ផ្តល់នូវ​នំ​ប៊ឺ​ហ្គឺ​មួយ​ដុំ​ដែល​កាន់​នឹង​ដៃ​របស់គាត់ និង​ស្រា​បៀ​មួយ​ដប រួម​ជាមួយនឹង​ការជជែក​គ្នា​លេង​ជាមួយ​ជនអនាថា​នោះ​ក្នុង​រយៈពេល​ខ្លី​មួយ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់