adverise with khmeread 1

​តារាចម្រៀង​ប៉ប់​ជប៉ុន​ម្នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​ប្រិយមិត្ត​ម្នាក់​ចាក់​២២​កាំបិត​

​    ​តារាចម្រៀង​ប៉ប់​ម្នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​ត្រូវបាន​រាយការណ៍​ថា នាង​ត្រូវបាន​ចាក់​ដោយ​ប្រិយមិត្ត​ម្នាក់​ខណៈ​បាន​រង់ចាំ​ដើម្បី​សម្តែង Concert នៅក្នុង​ទីក្រុង​តូ​ក្យូ​។​

​    ​នាង Mayu Tomita វ័យ ២០ ឆ្នាំ​ត្រូវបាន​ចាក់​ជិត​ពីរ​កាំបិត​ត្រ​ង់ក​និង​ដើម​ទ្រង់​។​

​    ​មន្ត្រីប៉ូលិស​បាន​ឃាត់ខ្លួន​ជនដៃដល់ Tomohiro Iwazaki វ័យ ២៧ ឆ្នាំ​នៅ​កន្លែងកើតហេតុ​។ បុរស​ជន​ម្នាក់នេះ​ត្រូវបាន​ដឹងថា បាន​និយាយថា គាត់​បាន​ខឹង​ព្រោះ​កញ្ញា Tomita បានប្រគល់​កាដូ​ដែល​គាត់​បាន​ផ្ញើឱ្យ​នាង ឱ្យ​គាត់​វិញ​។​

​    ​តារាចម្រៀង​រូបនេះ​ក៏បាន​ប្តឹង​ប៉ូលិស​ចំពោះ​ករណី​ប្រិយមិត្ត​ម្នាក់នេះ​កាលពី​ខែ​មុន​ផងដែរ​។​

​    ​បណ្តាញ​ព័ត៌មាន​ក្នុងប្រទេស​ជប៉ុន​និយាយថា នាង​បាន​ទាក់ទង​ប៉ូលិស​បន្ទាប់ពី​លោក Iwazaki បានចាប់ផ្តើម​សរសេរ​បែប​ឈ្នានីស​អំពី​នាង​នៅលើ​បណ្តាញ​សង្គម Twitter និង​បណ្តាញ​ផ្សេងទៀត​។​

​    ​នៅពេលដែល​ប៉ូលិស​បាន​ចាប់ខ្លួន​គាត់​បន្ទាប់ពី​ការវាយប្រហារ គាត់​បាន​សារភាពថា គាត់​បាន​ស្ទាក់​វាយប្រហារ​នាង​នៅ​កន្លែង​សម្តែង​និង​បាន​សួរ​នាង​អំពី​កាដូ​។ បុរស​ម្នាក់នេះ​បាន​និយាយថា "​ខ្ញុំ​បាត់បង់​ភាព​អត់ធ្មត់​ព្រោះ​នាង​មិនបាន​ឆ្លើយ​ឱ្យបាន​ច្បាស់​"​។

​    ​កញ្ញា Tomita បានធ្វើការ​ជា​តារាចម្រៀង​ប៉ប់​និង​ជា​តារា​សម្តែង​ខណៈ​នាង​កំពុង​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​

​    ​កាលពី​ឆ្នាំ ២០១៤ សមាជិក​ពីររូប​របស់​ក្រុម AKB48 ត្រូវបាន​វាយប្រហារ​ដោយ​បុរស​ម្នា​ក់ដៃ​កាន់​រណា​ក្នុងពេល​កំពុង​ជួបជុំ​ប្រិយមិត្ត​ជាប្រចាំ​របស់​ក្រុម​ចម្រៀង​នេះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់