adverise with khmeread 1

ប្រទេស​ប្រេ​ស៊ី​ល​កុម្ម៉ង់​ស្រោមអនាម័យ​ច្រើន​ហួសការ​រំពឹងទុក​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​

​    ​ស្រោមអនាម័យ​ប្រហែល ៤៥ ម៉ឺន​សម្រាប់​នឹងត្រូវ​ចែកចាយ​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង​រី​យ៉ូ​នាពេលខាងមុខ​។​

​    ​ចំនួន​ស្រោមអនាម័យ​សម្រាប់​ស្ត្រី​នឹងមាន​ចំនួន ១០ ម៉ឺន​ជា​លើកដំបូង​ស្របពេល​ស្រោម​សម្រាប់​បុរស​មាន​ចំនួន ៣៥ ម៉ឺន​។​

​    ​ចំនួន​នេះ​គឺ​ច្រើនជាង​កាលពី​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ឡុង​ដ៍​ដល់​ទៅ​បី​ដង​កាលពី​បួន​ឆ្នាំមុន នេះ​បើ​យោងតាម​គណៈកម្មាការ​អូឡាំពិក​អន្តរជាតិ​។​

​    ​លើសពីនេះ​ទៀត ទឹករំអិល​ចំនួន ១៧៥.០០០ សម្រាប់​ក៏​កំពុង​ត្រូវ​បានរៀបចំ​ផងដែរ​។​

​    ​IOC បាន​ទទូចថា ស្រោមអនាម័យ​ដ៏​ច្រើន​បែបនេះ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ចំនួន ១០.៥០០ រូប​និង​មន្ត្រី​ផ្សេងទៀត​ឱ្យ​ប្រព្រឹត្តិ​ផ្លូវភេទ​ដោយ​សុវត្ថិភាព​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់